លោកតា ផ្លុង មឿក អ្នកអាយ៉ៃជើងចាស់កំពុងដង្ហោយរកជំនួយពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ ៖ លោកតា ផ្លុង មឿក ដែលគេស្គាល់ថា ជាអ្នកចម្រៀងអាយ៉ៃជើងចាស់១រូប ក្នុងទស្សវត្ស៧០-៨០ ដែលមកដល់ពេលនេះមានអាយុ៨៣ឆ្នាំទៅហើយនោះកំពុងជួបវិបត្តិក្នុងគ្រួសារ ដោយសារលោកតាមានវ័យជរាមិនអាចគ្រប់គ្រងកូនៗចំនួន១០នាក់បាន។

...

ស្ថិតក្នុងភាពរញីរញ័រវង្វេងមុខវង្វេងក្រោយ និងមានកាយសម្បទាស្គមស្គាំង សក់ស្កូវសំពោង មើលសឹងមិនស្គាល់និងកំពុងស្នាក់នៅផ្ទះជួលតូច១កន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន លោកតា ផ្លុង មឿក និយាយម្តងចង់យំម្តងចង់សើច ព្រមទាំងលើកដៃសំពះដល់អ្នកទៅសួរសុខទុក្ខថា ជួយឲ្យខ្ញុំរស់ផង ខ្ញុំគ្មានអ្វីជាទីពឹងទៀតទេ ព្រោះវ័យខ្ញុំជិតចូលរណ្តៅហើយ។

លោកតាយកដៃញីភ្នែកដែលមានដំណត់ទឹកភ្នែកសថ្លា ផាត់ចេញពីថ្ពាល់ រួចពោលទាំងក្តុកក្តួលទៀតថា កើតមកមួយជីវិតនេះបានត្រឹមតែល្អមើលមិនមានទ្រព្យអ្វីធំដុំសម្រាប់ចែកជូនកូនចៅ១០នាក់ ដែលរស់នៅក្នុងបន្ទុកនាពេលកន្លងមក ក្រៅពីបន្សល់ទុកស្នាដៃសិល្បៈបុរាណ ចម្រៀងអាយ៉ៃដល់ពួកគេ និងក្មួយៗឯទៀតនោះឡើយ។ ពេលនេះខ្ញុំហាក់ដូចជាមានវិប្បសារីពេលដែលខ្លួន ចាស់ចង់ចូលរណ្តៅទៅហើយ គ្មានបន្សល់ទុកកេរិ៍ដំណែលធំៗ ដល់ក្មេងជំនាន់ក្រោយនោះទេ។

មិនតែប៉ុណ្ណោះមកដល់ពេលនេះលោកតាកំពុងខ្វះមុខខ្វះក្រោយ គ្មានលទ្ធភាពព្យាបាលជំងឺជរាបានទេ មានតែលើកម្រាម១០សំពះអង្វរដល់សប្បុរសជនជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំង២មានមេត្តាករុណាដល់ប្រជាពលរដ្ឋដូចរូបគាត់ សូមមេត្តាជួយដល់គ្រួសារគាត់ផង។

គួររំលឹកថា លោកតា ផ្លុង មឿក មានវ័យ៨៣ឆ្នាំរូបនេះជាអ្នកអាយ៉ៃជើងចាស់ក្នុងទស្សវត្ស៧០-៨០ ហើយអ្វីដែលលោកតាសម្តែងល្បីជាងគេជាមួយលោកតា សា ឡាត់ អ្នកចម្រៀងអាយ៉ៃជើងចាស់ដូចគ្នាដែរ នោះគឺរឿងកំប្លែងរឿង «តាភោគ» ធ្វើឲ្យអ្នកទស្សនាសើចសប្បាយស្ទើរចុកពោះ។ លោកតាក៏ជាអតីតអ្នកបង្ហាត់បង្រៀនសិល្បៈអាយ៉ៃនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ផងដែរ៕

553640f2-f8e6-46a6-8bdd-1f34975f9ae9

83cd73c4-f0db-4890-9e7e-61fd94f01c13

ដោយ៖ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print