មេព្រៃខេត្តព្រះវិហារចាប់រថយន្តឡិចស៊ីស ពាក់ស្លាកលេខខ.មលួចបង្កប់ឈើប្រណីត

ចែករំលែក៖

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៦ មន្រ្ដីសង្កាត់រដ្ឋបាលព្រៃ ឈើគូលែននៃផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ ស្រឡៅម្លូព្រៃផ្នែករដ្ឋបាលព្រៃឈើឆែប បានសហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលខេត្តកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគូលែន និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឆែបស្ទាក់ចាប់ឃាត់បាន រថយន្តម៉ាកឡិចសីុសRX330ចំនួន២គ្រឿង ដែលដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ ។

...

រថយន្តដែលសមត្ថកិច្ចចាប់បាននោះ ទី១-រថយន្តឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខខេមរភូមិន្ទ 01 2-9204 ផ្ទុក ឈើគ្រាក់គ្រញូងចំនួន១២៩ដុំ ស្មើនឹង ០,៣៦៦ម៉ែត្រត្រីគុណត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាននៅចំណុចក្នុងវត្តគូលែនត្បូង ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ម្ចាស់រថយន្តល្មើសបានរត់ គេចខ្លួន ហើយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានស្ទូចរថយន្តនោះមករក្សាទុកនៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើព្រះ វិហារដើម្បីចាត់ការតាមនីតិវិធី ។

ទី២-រថយន្តឡិចស៊ីសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-8086 ផ្ទុក ឈើគ្រាក់គ្រញូងចំនួន៥៥ដុំស្មើនឹង ០,៥២៨ម៉ែត្រត្រីគុណ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅចុងភូមិម្លូព្រៃមួយ ឃុំម្លូ ព្រៃមួយ ស្រុកឆែប តាមផ្លូវជាតិលេខ៩ ម្ចាស់ រថយន្តបានរត់គេចខ្លួន ។ រីឯវត្ថុតាងល្មើសខាងលើត្រូវបានកម្លាំងសង្កាត់រដ្ឋ បាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃបញ្ជូន យកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីស្រាវជ្រាវនិងចាត់ការ តាមនីតិវិធី ៕

Prasviha (4)

Prasviha (2)

Prasviha (3)

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print