ឥណ្ឌា និងចិន អាចប្រឈមនិងសង្គ្រាមដូចកាលពីឆ្នាំ​១៩៦២ ឬយ៉ាងណា?

ចែករំលែក៖

កាលពីថ្ងៃទី១៩ ខែកក្កដា ឥណ្ឌាបានបញ្ជូនរថក្រោះជាង ១០០គឿងប្រភេទ T-72 ផលិតកាលពីជំនាន់ស៊ូវៀត ទៅកាន់តំបន់ Ladakh នៅភាគខាងកើតប្រទេសនេះ ជាប់ព្រំដែនប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះឥណ្ឌាមានគម្រោងបញ្ជូនបន្ថែមទៀក្នុងពេលខាងមុខ។

...

សារព័ត៌មានឥណ្ឌា NDTV បានផ្សាយថា ដោយសារតែមានហេតុផលយុទ្ធសាស្ត្រ និងសន្តិសុខឥណ្ឌាចាំបាញ់ត្រូវតែបញ្ចូនអាវុធទៅកៀកព្រំដែនចិន។ កាលពីពីរខែមុន ឥណ្ឌាក៏បានបញ្ជូនកងពលរថក្រោះ២កងពលទៅកាន់ទីនោះដែរ។ ការប្រើប្រាស់រថក្រោះចុងក្រោយបំផុតនៅក្នុងតំបន់នោះគឺក្នុងសង្គ្រាមឆ្នាំ១៩៦២ ។

មន្ត្រីយោធាឥណ្ឌាម្នាក់បានឲ្យដឹងថា នៅតាមជ្រលងភ្នំរាប់ស្មើងាយស្រួលក្នុងការចល័តទ័ពនៅទីនោះ។ ការបញ្ចូនរបស់ឥណ្ឌាកើតឡើងក្រោយពេលដែលចិនមានសកម្មភាពជាបន្តបន្ទាប់នៅតាំបណ្តោយព្រំដែន។ មិនត្រឹមតែប៉ុណ្ណោះចិនបានខិតខំធ្វើផ្លូវថ្នល់តាមព្រំដែនដែលជាក្តីបារម្ភសម្រាប់ឥណ្ឌា។ ការបញ្ចូនទាហ៊ានរបស់ឥណ្ឌាគឺដើម្បីរក្សាដែនអធិបតេយ្យរបស់ខ្លួនគេចផុតពីការឈ្លានពានរបស់ចិន។

មូលហេតុបណ្តាលឲ្យមានសង្គ្រាមកើតឡើងគឺវាទនៅព្រំដែន Aksai Chin និងរដ្ឋ Arunachal Pradesh របស់ឥណ្ឌាដែលចិនហៅថា ទីបេខាងត្បូង។ សង្គ្រាមចិនឥណ្ឌាចាប់ផ្តើមផ្ទុះឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦២ ពេលនោះចិនបានបើកការវាយប្រហារតំបន់ Ladakh និងតាមបណ្តោយព្រំដែនប្រវែង ៣.៥០០គីឡូម៉ែត្រ។

ការបញ្ចូនទាហ៊ានទៅកាន់ព្រំដែនរបស់ឥណ្ឌាដោយខ្លាចមានហេតុការអាក្រក់កើតឡើងរវាងចិននិងប្រទេសក្នុងតំបន់សមុទ្រចិនភាគខាងត្បូង។

ក្រុមអ្នកឯកទេសវិភាគបានបញ្ចាក់ថា ជម្លោះវិវាទដែនអាធិបតេយ្យមិនមានជាទង្វើរបស់ប្រទេសមហាអំណាចនោះឡើយ ដូច្នេះឥណ្ឌានិងចិនចាំបាច់ត្រូវតែស្វែងរកដំណោះស្រាយបញ្ចប់វិវាទតាមបណ្តោយព្រំដែនកើតឡើងជាច្រើនទស្សវត្តិកន្លងមក។

នៅសប្តាហ៍នេះប្រមុខដឹកនាំជាន់ខ្ពស់ចិន ឥណ្ឌានឹងជួបពិភាក្សាគ្នាដើម្បីដោះស្រាយវិបត្តិព្រំដែន។ នេះជាកិច្ចចរចាព្រំដែនលើកទី១ហើយគិតចាប់តាំងពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ឡើងកាន់អំណាចមក ។

ដោយសារបញ្ហាព្រំដែនមហាយក្សចិននិងឥណ្ឌា ធ្លាប់មានសង្គ្រាមបង្ហូរឈាមនឹងគ្នាមួយប្រាវកាលពីឆ្នាំ១៩៦២។ ហើយបញ្ហាព្រំដែននេះនៅមិនដោះស្រាយគ្នាចប់ទេ ប្រទេសជិតខាងទាំងពីរតែងចោទប្រកាន់គ្នាទៅវិញទៅមកអំពីសកម្មភាពរំលោភបំពានព្រំដែនក្នុងតំបន់ជាប់ជម្លោះ។ កន្លងមកថ្មីៗនេះ ភាពតានតឹងតាមព្រំដែនបានកើនឡើងដល់កំរិតកំពូលបន្ទាប់ពីទាហ៊ានចិនរាប់រយនាក់បានចូលតំបន់ ហិម៉ាឡាយ៉ា ដែលទាមទារដោយឥណ្ឌា។

ការបញ្ចប់ជម្លោះព្រំដែនទើបអាចធ្វើឲ្យប្រទេសទាំងពីរឆ្ពោះទៅរកការអភិវឌ្ឍឈានទៅមុខបានយ៉ាងរលូន។ ក្នុងបច្ចុប្បន្នកាល ឥណ្ឌាក៏ដូចចិនដែរ ឲ្យអាទិភាពទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ម្ល៉ោះហើយក៏ដូចចិនដែរ ឥណ្ឌាត្រូវការស្ថិរភាពនៅក្នុងតំបន់ និងត្រូវការបន្ធូរភាពតានតឹងនៅក្នុងទំនាក់ទំនងជាមួយចិន ដោយត្រូវទុកមួយឡែកសិនទំនាស់ព្រំដែននិងគំនុំគំកួនពីអតីតកាល។

មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំទីក្រុងញូវ ដេលី (New Delhi) ថែមទាំងបានលួចសិក្សាទៅលើរបៀបគ្រប់គ្រងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំចិនទៀតផង។ ត្រង់នេះ ចំពោះឥណ្ឌា មហាយក្សចិនគឺជាគំរូមួយល្អផងនិងអាក្រក់ផង។ គឺជាគំរូល្អនៅលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាគំរូល្អត្រង់ថាប្រទេសអាស៊ីដ៏ធំមួយនេះប៉ិនប្រសប់ខ្លាំងណាស់ក្នុងការប្រែក្លាយជាកំពូលមហាអំណាចដោយប្រើពេលវេលាតែជាង៣០ឆ្នាំប៉ុណ្ណោះ។

ទន្ទឹមនេះ សម្រាប់ទីក្រុង New Delhi ចិនក៏ជាគំរូអាក្រក់ដែរ ដ្បិតប្រទេសនេះកាន់អំណាចផ្តាច់ការកុម្មុយនិស្តដែលឥណ្ឌាក្នុងនាមជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅក្នុងលោកមិនអាចទទួលបានទេ។ ចិនជាគំរូអាក្រក់ពីព្រោះជាមហាអំណាចនយោបាយនិងយោធាមួយដែលបណ្តាប្រទេសអាស៊ីមួយចំនួនផ្តើមវាយតម្លៃថា កាច អាងមាឌ និងវាតទីនិយម។

យ៉ាងណាក៏ដោយ ឥណ្ឌាដែលជាមហាយក្សប្រជាធិបតេយ្យមិនដូចចិនកុម្មុយនិស្ត និងឥណ្ឌាដែលមានប្រជាជនច្រើនដូចស្រមោចមិនចាញ់ចិនប៉ុន្មានទេ ក៏ចង់ក្លាយទៅជាមហាអំណាចតំបន់មួយដូចចិនដែរ។ ម្ល៉ោះហើយមហាយក្សអាស៊ីទាំងពីរចៀសមិនរួចពីប្រកួតប្រជែងគ្នា។

ការប្រកួតប្រជែងគ្នានេះបានផ្តើមឡើងនៅទសវត្សរ៍ទី៥០។ កាលនោះ ឥណ្ឌានិងចិន នាយករដ្ឋមន្ត្រីឥណ្ឌានេរុ (Nehru) និងនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ (Chou En Lai) ដណ្តើមគ្នាធ្វើជាអ្នកដឹកនាំតតិយលោកនៅក្នុងក្របខណ្ឌនៃបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ។

ដោយឡែក នៅសម័យទសវត្សរ៍ទី៥០ ដដែលនោះ អគ្គមគ្គទេសក៍ចិន ម៉ៅ សេទុង មិនសប្បាយចិត្តសោះឡើយ នៅចំពោះមុខឥទ្ធិពលខ្លាំងពេករបស់ឥណ្ឌាទៅលើនេប៉ាល់ និងប៊ូតង់។ ម៉ៅ សេទុង មិនសប្បាយចិត្តសោះឡើយ ពីព្រោះឥណ្ឌាបានផ្តល់សិទ្ធិជ្រកកោននយោបាយឲ្យប្រមុខពុទ្ធសាសនាទីបេ ដាឡៃ ឡាម៉ា(Dalaï Lama)។

រីឯឥណ្ឌាវិញអន់ចិត្ត ពីព្រោះចិនបានលេបយកទីបេ ពីព្រោះចិនបានឈ្លានពានយកតំបន់ Aksai Chin នៅប៉ែកឦសាននៃ Cachemire ។ ភាពរកាំរកូសទាំងអស់នេះបានបង្កឱ្យមានសង្គ្រាមរវាងប្រទេសទាំងពីរនៅឆ្នាំ១៩៦២។ សង្គ្រាមនេះបានបំពុលទំនាក់ទំនងរវាងចិននិងឥណ្ឌាអស់ជាច្រើនឆ្នាំ និងធ្វើឲ្យប្រទេសទាំងពីរលែងទុកចិត្តគ្នា រហូតមកទល់សព្វថ្ងៃ។

សង្គ្រាមនៅឆ្នាំ១៩៦២ ក៏បានញ៉ាំងឲ្យចិនមានគំនិតឡោមព័ទ្ធឥណ្ឌាដែរ។ នៅក្នុងន័យនេះ ចិនបានយកចិត្តបង់ក្លាដែស ស្រីលង្កា និងភូមា បានផ្តល់ជំនួយយោធានិងសេដ្ឋកិច្ចដល់បណ្តាប្រទេសទាំងនេះ។ ដូចគ្នាអ៊ីចឹងដែរ នៅក្នុងសង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថាន លើកទីមួយនៅឆ្នាំ១៩៦២ និងលើកទីពីរនៅឆ្នាំ១៩៧១ ចិនកាន់ជើងនិងជួយប៉ាគីស្ថាន។

គំនាបនិងនយោបាយឡោមព័ទ្ធបែបនេះរបស់ចិន បានបង្ខំថ្នាក់ដឹកនាំឥណ្ឌាឲ្យចាយថវិកាជាតិទៅលើតែវិស័យយោធា ដោយមិនសូវបានគិតគូរដល់ការអភិវឌ្ឍប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ គឺប្រហែលជាការភ័យព្រួយនៅចំពោះមុខប្រទេសចិននេះហើយ ដែលបានជម្រុញថ្នាក់ដឹកនាំឥណ្ឌាឲ្យខ្នះខ្នែងបង្កើតគ្រាប់បែកបរមាណូ។ នៅឆ្នាំ១៩៧៤ ប៉ុន្មានឆ្នាំប៉ុណ្ណោះក្រោយពីចិនបានក្លាយជាមហាអំណាចបរមាណូ ឥណ្ឌាបានបំផ្ទុះសាកល្បងគ្រាប់បែកបរមាណូជាលើកដំបូងបង្អស់។ ប៉ុន្តែ២៤ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៩៨ ទើបឥណ្ឌាដាច់ចិត្តប្រកាសប្រាប់ពិភពលោកឲ្យដឹងជាផ្លូវការថា ខ្លួនមានអាវុធនុយក្លេអ៊ែរ។

គឺនៅឆ្នាំ១៩៩៨ នោះហើយ ដែលឥណ្ឌាចាប់ផ្តើមហ៊ានវាយឫកដាក់ចិន ដោយបានប្រកាសយ៉ាងចំហថា សត្រូវធំរបស់ឥណ្ឌាគឺចិន មិនមែនប៉ាគីស្ថានទេ។ ក៏ដូចគ្នាអ៊ីចឹងដែរ នៅឆ្នាំ២០០១ នាឱកាសទស្សនកិច្ចនៅទីក្រុងញូវដែលី (New Delhi) របស់លី ប៉េង (Li Peng) ដែលជានាយករដ្ឋមន្ត្រីចិនសម័យនោះ ប្រមុខរដ្ឋាភិបាលឥណ្ឌា កាលនោះ គឺវ៉ាប៉ាយេ (Vapayee) បានហ៊ានរហូតដល់ទៅឲ្យ លី ប៉េង អង្គុយចាំជួបជាហេតុតែធ្វើឲ្យឧប្បតិ្តហេតុទូតកើតឡើងផង។ លើសពីនេះទៅទៀត នៅថ្ងៃដែល លី ប៉េង ចេញដំណើរត្រឡប់ទៅចិនវិញ ស្រាប់តែឥណ្ឌាបានបាញ់សាកល្បងកាំជ្រួចមីស្ស៊ីលដែលអាចពាំក្បាលនុយក្លេអ៊ែរបាន៕

1 (2)

1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print