ទីលានកីឡាបេស្បលនឹងមាននៅរាជធានីភ្នំពេញដ៏ខ្លីខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាបេស្បលកម្ពុជា បានសម្រេចដាក់ទុនវិនិយោគទីលានកីឡា បេស្បលក្នុងរាជធានីភ្នំពេញក្រោយពីទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាល័យបឹងត្របែក ដោយកសាងជាទីលានប្រកបដោយស្តង់ដាអន្តរជាតិដើម្បីពង្រីក វិសាលភាពកីឡាមួយនេះឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។

...

លោក ញ៉ែម ថាវី ប្រធានសហព័ន្ធ កីឡាបេស្បលកម្ពុជាបានអះអាងដូច្នេះ នៅក្នុងការប្រកួតកីឡាបេស្បលជាលក្ខណៈ មិត្តភាពអន្តរជាតិជាមួយក្រុមជប៉ុនកាលពីសប្តាហ៍មុន នៅទីលានកីឡាបេស្បលបឹងសំរឹទ្ធិខេត្តកំពង់ធំ ។ លោកប្រធានសហព័ន្ធមានប្រសាសន៍បន្តថា សហព័ន្ធបានសម្រេចជ្រើសយកទីតាំងវិទ្យាល័យបឹងត្របែកជាទីលានកីឡាបេស្បលដំបូងគេក្នុងរាជធានីភ្នំពេញដោយសារទីតាំងវិទ្យាល័យមួយនេះមានទំហំធំអាចរៀបចំការប្រកួតកម្រិតស្តង់ដាអន្តរជាតិបាន។

លោក ថាវី បញ្ជាក់ថា ការកសាងទីលានកីឡាបេស្បលនៅវិទ្យាល័យបឹងត្របែកនេះ សហព័ន្ធគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណជាង៣ម៉ឺនដុល្លារសហរដ្ឋ អាមេរិក ហើយគម្រោងទីលានបេស្បលនេះ នឹងដំណើរការយ៉ាងយូរ៣ខែទៅ៤ខែខាងមុខទៀតប៉ុណ្ណោះ ។

ប្រធានសហព័ន្ធកីឡាបេស្បលរូបនេះបញ្ជាក់ទៀតថា ការពង្រីកវិសាលភាព កីឡាបេស្បល នៅតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ គឺក្នុងគោលបំណងបំផុស សកម្មភាពកីឡាមួយនេះឲ្យមានវិសាលភាពកាន់តែធំដើម្បីចម្រាញយកនូវធនធានថ្នាលដែលមានសមត្ថភាពពេញលេញមកបណ្តុះបណ្តាលក្នុងការត្រៀមលក្ខណៈប្រកួត ប្រជែងដណ្តើមយកមេដាយនៅលើឆាក អន្តរជាតិ ពិសេសកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

IMG_20160720_064117

IMG_20160720_064315

IMG_20160720_064319

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print