ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនត្រូវចោទ គឺ លោក ដែន សូនី ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា សមត្ថកិចិចព្រហ្មទណ្ឌកំរិតស្រាល នារសៀលថ្ងទី៥ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនបុរសរហ័សនាម ដែន សូនី ទៅសាលាដំបូងរាជធា នីភ្នំពេញ ដើម្បីសាកសួរពាក់ពន្ធសំណុំរឿងករណីប្រើអំពើហឹង្សាដោយចេតនា លើនារីម្នាក់ដែលជាជនរងគ្រោះក្នុងបន្ទប់ស្នាក់នៅ ។
សូមជម្រាបថា ថ្មីៗនេះលើបណ្តាញសង្គមហ្វេសប៊ុកគេបានបង្ហោះឃ្លីបវីដេអូមួយផ្សាយតៗគ្នាយ៉ាងព្រោងព្រាត ករណីបរុសឈ្មោះ ដែន សូនី ប្រើអំពើហឹង្សាវាយបោចសក់លើនារីម្នាក់យ៉ាងព្រៃផ្សៃ ហើយក៏មានមតិរិះគន់ជាច្រើនទៅលើឃ្លីបវីដេអូរនោះ វាយប្រហារទៅលើបុរស ដែន សូនី ទៀតផង ។ ករណីខាងលើនោះក៏បានជ្រាបព័ត៌មានដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាស្នងការជំនាញព្រហ្មទណ្ឌ បានចាត់វិធានការជាបន្ទាន់ដោយមិនអនុញ្ញាតិឲ្យបុគ្គលនោះ ប្រព្រឹត្តអំពើហឹង្សាលើស្រ្តីភេទបានរួចខ្លួនឡើយ ។
ដោយឃើញ ករណីកនកលងមក ធ្លាប់សម្ដែងហើយសុំទោសរួចខ្លួន ប៉ុន្តែលើកនេះអត់រួចខ្លួនទេ មុននេះលោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ នេះថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ម៉ម សាវន នាយការិយាល័យ បានធ្វើការឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះ លើហ្វេសប៊ុក DEN SONY) អាយុ៣៥ ឆ្នាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថាកាលពីពេលថ្មីៗ នេះមានការចែករំលែកពេញ បណ្ដាញសង្គម ក្រោយបែកធ្លាយសារក្នុងឆាតនិងវីដេអូឃ្លីប ដែលត្រូវបានគេស្គាល់ថា លោក ដែន សូនី បានចូលក្នុងបន្ទប់ ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាង ក្រៅ រួចយកដៃវាយមុខជនរងគ្រោះចំមួយដៃ ប្រព្រឹត្តនៅចំណុច បន្ទប់ជួលលេខ ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៣ ។
ស្ត្រីរងគ្រោះមានឈ្មោះ សំ លក្ខណា អាយុ២៥ ឆ្នាំ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធរឿងសម្ដែងហើយសុំទោសរួចខ្លួន ខាងលើនេះមហាជន ពិសេសអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានលើក ឡើងថា នៅប្ដីប្រពន្ធមួយគូពីរគូទៀត ពូកែសម្ដែងធ្វើជាឈ្លោះគ្នា តាមអនឡាញ អនាគតនៅតែសម្ដែងទៀត គួរចាប់បញ្ជូនទៅ តុលាការដែរ ប្រហែលជាលែងហ៊ានសម្ដែងឈ្លោះគ្នាទៀតហើយ។
បច្ចុប្បន្នជនត្រូវចោទ លោក ដែន សូនី ត្រូវបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី ៕ដោយ រ៉ារ៉ា