រដ្ឋបាលខេត្តក្រចេះ សូមច្រានចោលលើគណនីហ្វេសប៊ុកឈ្មោះ Sok Oun បានបង្ហោះសារវីដេអូ “ក្រចេះ ខេត្តខ្ញុំមានទិដ្ឋភាពបែបនេះ ចុះខេត្តអ្នកវិញ”

ចែករំលែក៖

ខេត្តក្រចេះ ៖ សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តក្រចេះ សូមច្រានចោលលើគណនីហ្វេសប៊ុកឈ្មោះ Sok Oun បានបង្ហោះសារវីដេអូ “ក្រចេះ ខេត្តខ្ញុំមានទិដ្ឋភាពបែបនេះ ចុះខេត្តអ្នកវិញ”។

រដ្ឋបាលខេត្តក្រចេះ បានចាត់ទុកថា ៖ ដែលការបង្ហោះនេះ គឺមិនមានមូលដ្ឋានច្បាស់លាស់ និង យកមកបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម ធ្វើឱ្យមានការយល់ច្រឡំដល់សាធារណជន ក៏ដូចជាបង ប្អូនប្រជាពលរដ្ឋ មកលើការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ។

សូមបញ្ជាក់ថា ៖ រដ្ឋបាលខេត្តក្រចេះ បានសហការជាមួយរដ្ឋបាលក្រុងក្រចេះ កំពុងរៀបចំសម្អាត តុបតែង និងបំពាក់អំពូលភ្លើងពណ៌តាមដងផ្លូវសាធារណៈ ក៏ដូចជាទីតាំងសំខាន់ៗក្នុងទីរួមខេត្ត ពិសេសការរៀបចំពិធីសង្រ្កានឆ្នាំថ្មីនៅតាមសាលារៀន និងទីវត្តអារាម មានរហូតដល់ចំនួន ៧០ ទីតាំង ព្រមទាំងបានណែនាំដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់រៀបចំតុបតែង ចងទង់ជាតិ ទង់ជ្វាលា ព្រមទាំងធ្វើបដាពាក្យស្លោកបំពាក់នៅមុខ មន្ទីរ-អង្គភាព សម្រាប់អបអរសារទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print