ក្រសួងបរិស្ថាន បានបណ្តុះកូនឈើចំនួនជាង១លានដើម រហូតមកដល់ថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន នៅថ្ងៃទី​០៦​ ខែមេសា​ ឆ្នាំ​២០២៤​នេះ​ បានឱ្យដឹងថា​ ក្រសួង​បរិស្ថាន​ បានបណ្តុះកូនឈើចំនួនជាង១លានដើម រហូតមកដល់ថ្ងៃនេះ នៅតាមថ្នាល់បណ្តុះកូនឈើ នៃមន្ទីរបរិស្ថាន រាជធានី ខេត្តនានា និង១ផ្នែក ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សម្រាប់យុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីរដូវវស្សាឆ្នាំ២០២៤នេះតទៅ។

ជាក់ស្តែង គិតរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើសរុបចំនួន ៦៤២៣១០ ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន២០៥៥២៨ដើម។ ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជូនអំណោយកូនត្នោតចំនួន ជាង៣០ម៉ឺនដើម ក្នុងយុទ្ធនាការនេះផងដែរ។

...

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធសាស្រ្តភាពបៃតងរបស់កម្ពុជា រៀបចំឡើងស្របតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅ សម្រេចទស្សនវិស័យ បង្កើនគម្របព្រៃចំនួន ៦០% នាឆ្នាំ២០៥០៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print