លិខិតមិត្តអ្នកអាន៖ ជង្ហុកប៉ុណ្ណឹងចាំឲ្យរដ្ឋមន្ត្រី មកធ្វើដូចជាមិនសម

ចែករំលែក៖

យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៩២ ស្ថិតក្នុងសង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក កំពុងជួបប្រទះការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ ពិសេស នៅពេលមានភ្លៀងម្តងៗកំណាត់ផ្លូវលេខ១៩២ត្រូវទឹកលិចដោយសារតែរណ្តៅ ។ មិន មែនតែប្រជាពលរដ្ឋយើងខ្ញុំរស់នៅម្តុំសង្កាត់ទឹកល្អក់ទី៣លើកំណាត់ផ្លូវលេខ១៩២នោះទេដែលជួបប្រទះនឹងការលំបាកសូម្បីតែអ្នកផ្សេងទៀតដែលត្រូវឆ្លងកាត់ផ្លូវលេខ១៩២នេះជួនកាលត្រូវដួលប្រឡាក់ភក់ ហើយត្រូវក្មេងៗនៅម្តុំនោះនាំគ្នាសើចចំអកទៀតផង ។

...

យើងខ្ញុំជាប្រជាពលរដ្ឋយល់ថា កំណាត់ផ្លូវដែលខូចខាតក្លាយជារណ្តៅដោយសារតែរថយន្តធំៗបើកឆ្លងកាត់ពេលយប់នោះត្រឹមតែអាជ្ញាធរខណ្ឌចាក់កម្ទេចថ្មមួយ ឬពីររថយន្ត បង្ហាប់ដោយស៊ីម៉ងត៍មួយបាវ ពីរបាវក៏អាចឲ្យស្ថានភាពផ្លូវនេះប្រសើរជាងនេះដែរ។ ប៉ុន្តែទំនងជាថ្នាក់ដឹកនាំខណ្ឌទួលគោកមិនធ្លាប់ឆ្លងកាត់ ឬមិនធ្លាប់ប្រទះភ្នែក កំណាត់ផ្លូវនេះ ទើបបណ្តោយឲ្យស្ថានភាពផ្លូវកាន់តែលំបាកទៅៗ ។ បើថា អាជ្ញាធរខណ្ឌចុះ ទំនងជាមិនធ្លាប់ធ្វើដំណើរតាមផ្លូវលេខ១៩២ ក្នុងភូមិសាស្ត្រសង្កាត់ទឹកល្អក់ទី៣ ចុះ អាជ្ញាធរសង្កាត់ដែលហែហមដោយចៅសង្កាត់រង ឬក៏សមាជិកក្រុមប្រឹក្សាសង្កាត់ពិតជាមិនដែលធ្លាប់ឆ្លងកាត់កំណាត់ផ្លូវលេខ១៩២នេះទេឬ? ឬមួយយល់ថា វាជាបញ្ហា របស់ផ្នែកសាធារណការ?

យើងខ្ញុំជាប្រជាពលរដ្ឋយល់ថា វាជាបញ្ហាតូចតាច ប៉ុន្តែអាជ្ញាធរគួរតែដោះស្រាយឲ្យប្រជាពលរដ្ឋបានស្រួលធ្វើដំណើរផង ។ នៅពេលដែលមានភ្លៀងទឹកដក់ជ្រៅៗ បង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកជិះម៉ូតូដែលប្រថុយផ្សងនឹងការជិះចូលជង្ហុកដែលមាន ទឹកដក់ទាំងនោះ។ អ្នកធ្វើដំណើរទាំងឡាយជួនកាលស្តីបន្ទោសចំពោះគ្រួសារប្រជា ពលរដ្ឋដែលមានលំនៅឋានតាមផ្លូវខូចខាតនេះថា មិនព្រមជួសជុលដោយខ្លួនឯង ដោយគ្រាន់តែចាក់គ្រួសមួយ ឬពីររ៉ឺម៉ក ។ ប៉ុន្តែបើតាមយើងខ្ញុំជាប្រជាពលរដ្ឋយល់ថា ជង្ហុករបៀបនេះហើយទាល់តែរដ្ឋមន្ត្រីក្រសួងសាធារណការទើបចាត់ការចេញ ៕

4

ដោយ៖ ប្រជាពលរដ្ឋ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print