សាលក្រមតុលាការសម្រេចឲ្យ ប៉ែន ចំរ៉ុង បានរថយន្ត កូនក្នុងផ្ទៃបានទៅ ភិន សុដាលីស

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតសាលក្រមរបស់ដំបូងរាជធានីភ្នំពេញបានធ្វើការសម្រេចចជាផ្លូវការហើយដោយតម្រូវឲ្យតារាសម្តែង ប៉ែន ចំរ៉ុង និង ភិន សុដាលីស លែងលះគ្នាជាស្ថាពរហើយ។ ទ្រព្យដែលពួកគេមានរួមគ្នាគឺរថយន្តត្រូវបានទៅលោក ប៉ែន ចំរ៉ុង ខណៈដែលកូនក្នុងផ្ទៃនឹងត្រូវបានទៅ ភិន សុដាលីស ជាម្តាយជាអ្នគ្រប់គ្រងថែរក្សា។

...

ក្រោយធ្វើការកោះហៅតារាសម្តែងនិងពិធីករសម្តីផ្អែម លោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស ឲ្យចូលបំភ្លឺផ្សះផ្សារជុំវិញបណ្តឹងប្តឹងលែងលះគ្នាចំនួន៣ដងមក តុលាការបានចេញសាលក្រមជាស្ថាពរនៅល្ងាចថ្ងៃទី២០ ខែកក្កដា នេះ។ ប៉ុន្តែមិនមានការប្រកាសជាសាធារណៈទេ គ្រាដែលសាមីខ្លួនទាំងពីរក៏គេចចេញពីការចោទសួររបស់អ្នកសារព័ត៌មានដែរ។

ទោះជាយ៉ាងណា ប្រភពក្រៅផ្លូវការបានបញ្ជាក់ថា ក្រោយធ្វើការសម្របសម្រួល និងសាកសួររួចមក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានសម្រេចចិត្តប្រកាន់ជំហលែងលះ និងបែងចែកទ្រព្យសម្បត្តិ និងកូន។

ប្រភពបន្តថា ប៉ែន ចំរ៉ុង សម្រេចចិត្តទទួលយករថយន្តឡិចស៊ីសដែលបង់រំលោះរួមគ្នា ហើយបន្តបង់ដោយខ្លួនលោកម្នាក់ឯង ចំណែក ភិន សុដាលីស ព្រមទទួលយកកូនស្រីដែលនៅក្នុងផ្ទៃដែលទើបមានវ័យ៧ខែនោះ។

ប្រភពដដែលលើកឡើងដែរថា ចំពោះអាហារកិច្ចចិញ្ចឹមកូន ភិន សុដាលីស ស្នើមិនទទួលយកពី ប៉ែន ចំរ៉ុង ទេពោលគឺនាងសុខចិត្តទទួលយក និងចិញ្ចឹមបីបាច់កូនដោយខ្លួននាង។

ទោះជាយ៉ាងណាមុនពេលសាលក្រមប្រកាសជាផ្លូវការ លោក អ៊ិន សុភិន ជាឪពុក ភិន សុដាលីស ប្រកាសថា ភិន សុដាលីស មិនទទួលយកថ្លៃអាហារកិច្ចពី ប៉ែន ចំរ៉ុង ទេ ហើយចំណែករថយន្តដែលទិញនិងបង់រួមគ្នាក៏នាងមិនចង់បានដែរ ព្រោះតែកូនស្រីលោកមិនចង់ពាក់ព័ន្ធច្រើនក្រោយការលែងលះគ្នា។

លោកបញ្ជាក់ថា ភិន សុដាលីស អាចធ្វើសន្និសីទបញ្ជាក់  ឬមិនធ្វើគឺអាស្រ័យលើនាងគឺលោកបើកសិទ្ធិឲ្យនាងអ្វីដែលលោកបញ្ជាក់បាននៅពេលនេះគឺលោកពេញចិត្តនឹងទទួលយកកូនស្រី និងចៅមករស់នៅក្រោមដំបូលផ្ទះតែមួយ។

លោកបន្តទៀតថា ក្រោយលែងលះគ្នា ភិន សុដាលីស នឹងទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសផ្លូវដើរបន្ទាប់គឺនាងអាចចេញទៅរស់នៅផ្ទះផ្ទាល់ខ្លួន ឬនៅជាមួយក្រុមគ្រួសារបន្ត ដែលសូម្បីតែមន្ទីរពេទ្យដែលនាងនឹងសម្រាលកូននោះក៏នាងជាអ្នកជ្រើសរើសដែរ ខណៈដែលលោកបានផ្តល់ការងារជានាយកប្រតិបត្តិនៅផលិតកម្មមហាហង្សផងដែរ។

គួរបញ្ជាក់ដែរថា ដំណឹងនៃការលែងលះគ្នារវាង ប៉ែន ចំរ៉ុង និង ភិន សុដាលីស ត្រូវបានលេចធ្លាយឡើងចាប់តាំងពីអំឡុងខែមេសាមកម៉្លេះ ក្រោយពីអ្នកទាំងពីររូមរស់ជាមួយគ្នាក្រោមការចុះសំបុត្រអាពាហ៍ពិពាហ៍មិនដល់១ឆ្នាំផង។

ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថា ជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សនមុខមហាជនថា «បើទោះបីជាបងមិនមានមុខជំនួញមិនមានទ្រព្យច្រើនដូចគេ ប៉ុន្តែបងសន្យាននឹងធ្វើឲ្យអូនសើចច្រើនជាងយំ»៕

IMG_0101

IMG_0117

IMG_0156

IMG_0167

IMG_0195

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print