ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបញ្ចប់មុខតំណែង និងតែងតាំងមុខតំណែង នាយទាហាន ក្នុងនោះរាជរដ្ឋាភិបាលសម្រេច ៖
មាត្រា១៖ បញ្ចប់មុខតំណែងនាយទាហានជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានរាយនាមដូចខាងក្រោម៖
១-ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អគ្គលេខ ០០៩៧៥១ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តរតនគិរី ដែលត្រូវទទួលភារកិច្ចថ្មី
២-ឧត្តមសេនីយ៍ត្រី ជូ សារុន អត្តលេខ ០៣៦១២៦ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែលត្រូវទទួលភារកិច្ចថ្មី
៣-ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អត្តលេខ ០៣៥៧ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជ រាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដែលត្រូវទទួលភារកិច្ចថ្មី
៤-ឧត្តមសេនីយ៍ត្រី សោ សាវឿន អត្តលេខ ០០២៨៩ ៨៩៩ មេបញ្ជាកា ឧបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធ រាវុធហត្ថ
ខេត្តកំពង់ចាម ដែលត្រូវទទួលភារកិច្ចថ្មី
មាត្រា២៖ តែងតាំងមុខតំណែង នាយទាហាន ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានរាយនាមដូចខាងក្រោម៖
១-ឧត្តមសេនីយ៍ត្រី សោ សាវឿន អត្តលេខ ០០២៨៩៩ ជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី
២-ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អត្តលេខ ១៦៧៥៣៨ ជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
៣-វរសេនីយ៍ឯក សុខា រ៉ានាថ អត្តលេខ ១៩១៣៨៤ ជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង
៤-វរសេនីយ៍ឯក សេង សុភាព អត្តលេខ ១១៣៩០១ ជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
៥-វរសេនីយ៍ឯក ថេង ឆេងលីម អត្តលេខ ២២៨០២០ ជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម
មាត្រា៣៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមី ខ្លួន ដូចមានចែងខាងលើ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សុខ ខេមរា