លោកឧត្តមសេនីយ៍ឯក អុី សុខឃី ដឹកនាំវេនប្រចាំការថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភំ្នពេញ៖ ដើម្បីធានាបានការបញ្ជា ដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានធ្វើដំណើរទៅស្រុកកំណើត ឬទេសចរណ៍កម្សាន្ត នៅតាមទីកន្លែងផ្សេងៗប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាករយៈពេល ៤ថ្ងៃ ក្នុងឱកាសពិធីបុណ្យថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃសៅរ៍ ៥កើត ,ថ្ងៃអាទិត្យ ៦កើត ,ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤-១៥ -១៦ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំវេនប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដែលជាវេនទី១ ត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១ សម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នេះ នៅនាយកដ្ឋានអង្គរក្ស ។

ក្នុងវេនប្រចាំការក្រុមទី១ រួមមាន ៖ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ ប្រធាន, លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, ប្រធាន អនុប្រធាននាយកដ្ឋានកណ្តាល, អនុប្រធានសេនាធិការ, ប្រធាន អុនប្រធាននាយកដ្ឋាន-អង្គភាព មន្ទីរ សមាជិក។

ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការផ្តល់ ទទួលព័ត៌មានទាន់ហេតុការណ៍បន្ទាន់នានា ដែលកើតមានឡើងជាយថហេតុក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print