ភ្នំពេញ ៖ នៅ៣ថ្ងៃទៀត នឹងមានផ្លាស់ប្ដូរស្នងការ ចំនួន ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង និងតែងតាំងប្រធាននាយករដ្ឋានអាវុធជាតិផ្ទុះ ។ ក្នុងនោះ
បើពុំមានអ្វីប្រែប្រួលនោះទេ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តសៀមរាប។ ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ។ ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី សែម គន្ធា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាវុធជាតិផ្ទុះ៕
ដោយ ៖ សិលា