រដ្ឋបាលខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី ដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពរៀបចំពិធីបង្សុកូល រាប់បាត្រ បំបួស ពូនភ្នំខ្សាច់ ឧទ្ទិសដល់បុព្វការីជនដែលបានចែកឋានទៅលោកខាងមុខ ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨នៅវត្តប្រាសាទគោកបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាជនកម្ពុជាគ្រប់គ្នាតែងតែទៅវត្ត រាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្រង់ព្រះ ជាពិធីសាសនាដែលប្រជាពលរដ្ឋគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ ដោយជឿថានឹងបានធ្វើបុណ្យជូនជីដូនជីតាដែលបានស្លាប់បាត់បង់ជីវិត និងទទួលបាននូវកុសលផលបុណ្យត្រឡប់មកខ្លួន និងក្រុមគ្រួសារវិញ៕
ដោយ ៖ សិលា