រដ្ឋបាលរាជធានីភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំថ្មី៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន៣សែននាក់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានបញ្ជាក់ឱ្យដឹងថា៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពល រដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ ១លាន ៣សែននាក់ដោយគិតចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៦ មេសាឆ្នាំ២០២៤។
លោក ម៉េត មាសភក្ដី បានឱ្យដឹង នៅនៅព្រឹកថ្ងៃទី១៧ ខែមេសានេះថា៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆសក័ ព.ស២៥៦៨ គ.ស២០២៤ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេង កម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន៣សែន នាក់ ក្នុងនោះសម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួមចូលឆ្នាំខ្មែរប្រពៃណីជាតិជាង ២៣ម៉ឺននាក់ថ្ងៃទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃទី៣ ប្រមាណ ៣០ម៉ឺននាក់និងថ្ងៃទី១៦មេសា ដែលជាថ្ងៃចុងក្រោយគឺចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកើនឡើងរហូតដល់ចំនួន៥២ម៉ឺននាក់។ បើសរុបទាំង៤ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន ៣សែននាក់។
លោកបានបញ្ជាក់បន្ថែមថា៖ ក្នុងរយៈពេល៤ ថ្ងៃកន្លង មកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយ រីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ក្នុងកម្មវិធី សង្ក្រាន្ដវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ សង្ក្រាន្ដវត្ដភ្នំរយៈ ពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរកូន ពុំមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង៕. ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print