ចូលឆ្នាំប្រពៃណីជាតិរយៈពេលពីរថ្ងៃមានភ្ញៀវជាតិនិងអន្តជាតិចំនួន សរុប៣១៦.៩១៩នាក់

ចែករំលែក៖

ខេតបន្ទាយមានជ័យៈ ភ្ញៀវជាតិនិងអន្តជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរទៅលេងកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ដល់១៥ ខែមេសា ឆ្នាំ២០២៤នេះ មានប្រមាណជាង ៥០ម៉ឺននាក់ក្នុងនោះដែរពួកគាត់បានដើរទៅលេងកម្សាន្តនៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ និងបរិវេណកាស៊ីណូក្រុងប៉ោយប៉ែត និងតាមវត្តអារាម តំបន់រម្មណីយ៍ដ្ឋានមាន ប្រាសាទបន្ទាយឆ្មា ប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យ អាងជើងគ្រុសស្រុកថ្មពួក និងអាងតំត្រពាំងថ្ម។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្ត។
គួរជម្រាបថា ភ្ញៀវជាតិដែលមកលេងកំសាន្តនៅសួនតេជោឈ្នះឈ្នះក្រុងសិរីសោភ័ណ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី បានរៀបចំល្បែងប្រជាប្រិយ៍មានដូចជា បោះឈូង ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង ស្វាដណ្តើមស្លឹកឈើ និងរាំ បាញ់ពពុសសាប៊ូ និងបាញ់ទឹកឱ្យត្រជាក់ហើយមានទទួលនំបញ្ចុកសម្រាប់ភ្ញៀវទៅទទួលទានផងដែរ។
លោក ឈឿន សេរីវុធ បានបន្ថែមដា បាយការណ៍ដែលទទួលបាន២ថ្ងៃមានថ្ងៃទី០១ និងថ្ងៃទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវជាតិ និងអន្តរជាតិទៅលេងកម្សាន្ត មានចំនួន ៣១៦.៩១៩នាក់ក្នុងនោះមានភ្ញៀវជាតិ ៣១៦.១៥៤នាក់ ភ្ញៀវអន្តរជាតិ ១.១៥១នាក់។
លោកបានបញ្ជាក់ថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ត្រូវនិងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវលេងកំសាន្តចំនួន ១២៦.៤៨១នាក់ ភ្ញៀវជាតិ ១២៥.៧១៦នាក់ភ្ញៀវបរទេសចំនួន ៧៦៥នាក់ និងថ្ងៃទី២ ត្រូវថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវមកកំសាន្តចំនួន ១៩០.៤៣៨នាក់ ភ្ញៀវជាតិ ១៩០.០៥២នាក់ ភ្ញៀវអន្តរជាតិ ៣៨៦នាក់។
អ្នកចូលរួមបានលើកឡើងថាសង្រ្កាន្ត ឆ្នាំ២០២៤នេះ បានដំណើរការយ៉ាងអធឹកអធម ខុសប្លែកពីឆ្នាំមុនៗ ហើយជាពិសេសបានដំណើរការក្នុងតំបន់រម្មនីយ៌ផ្សេង ដែលជាតំបន់ធម្មជាតិនិងប្រវត្តិសាស្រ្ត មានទេសភាពស្រស់ស្អាត ខុសពីពេលមុនតំបន់នេះ មានភាពស្ងប់ស្ងាត់ មិនដែលមានមនុស្សច្រើនបានស្គាល់។ហើយក្នុឱកាស់នោះដែរ
បងប្អូនពលរដ្ឋដែលដើរកំសាន្តនៅរដូវកាចូលឆ្នាំខាងលើនោះមានការ
សហការសាមគ្គីភាពគ្នាល្អ ចេះអត់ឱនយោគយល់ដល់គ្នាផងដែរ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print