ភ្នំពេញ ៖ ថ្ងៃ១៧ មេសា ១៩៧៥ ជាទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតរបស់កម្ពុជា ដែលសោកនាដកម្មដ៏អាក្រក់មួយបានចាប់ផ្តើម។ ប្រជាជនស្លូតត្រង់ ជិត ៣លាននាក់បានបាត់បង់ជីវិត ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ នេះជារម្លឹកឱ្យដឹងពីប្រវត្តិដ៏សែនឈឺចាប់ នៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងមិនអាចបំភ្លេចបាន។
សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ៖ យើងទាំងអស់គ្នាជាយុវជនបន្តវេន សូមប្តេជ្ញាមិនឱ្យអតីតកាលបែបនេះ កើតមានជាថ្មីម្តងទៀតលើទឹកដីដ៏កំសត់របស់យើងមួយនេះបានជាដាច់ខាត។ ក្នុងន័យនេះ យើងគប្បីស្វែងយល់បានច្បាស់នូវគុណតម្លៃនៃសុខសន្តិភាព ដែលយុវជនជំនាន់មុន បានពុះពារយ៉ាងលំបាក ក្នុងការស្វែងរកមកជូនជាតិមាតុភូមិ ហើយប្តេជ្ញាការពារសន្តិភាពមួយនេះមិនឱ្យបាត់បង់ដោយប្រការណាមួយឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ៖ «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ លេងកម្សាន្តផងដែរ
ប្រកបដោយភាពសប្បាយរីករាយ
និង មានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន
ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ « សង្ក្រាន្តឆ្នាំ២០២៤ » ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ៕