ករណីគ្រោះអគ្គិភ័យ​ទូទាំងប្រទេស​កើតឡើងចំនួន ២០លើកក្នុង១៥លើក បើធៀបទៅនឹងឆ្នាំ ២០២៣ មានការកើនឡើងចំនួន ៥លើក​ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ ទិន្នន័យគ្រោះអគ្គិភ័យទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ ២០២៤ (ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤) ចាប់ពីម៉ោង ៦:០០នាទីព្រឹកថ្ងៃទី១៣ ខែមេសា ដល់ម៉ោង ១៨:០០នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ករណី​គ្រោះអគ្គិភ័យកើតឡើងចំនួន ២០លើក​ ក្នុង១៥លើក បើធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ​ មានការកើនឡើងចំនួន ៥លើក។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ការិយាល័យហ្វឹកហ្វឺន និងពន្លត់អគ្គិភ័យ។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ទិន្នន័យគ្រោះអគ្គិភ័យទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤​ បានកើតឡើងចំនួន ២០លើកមានដូចខាងក្រោម៖

*ការខូចខាត៖ ផ្ទះ ស្មេីនិង​ ១៥ខ្នង/១៣​ , ការ៉ាសឡាន​ ស្មេីនិង​ ១ខ្នង/០​,ម៉ូតូ​ ស្មេីនិង​៦គ្រឿង/០​ ,​ រថយន្ត​ ស្មេីនិង​ ៩គ្រឿង/៤,​ ឆេះព្រៃ ស្មេីនិង​ ២១ហិចតា/០។

* មូលហេតុ៖​ – ឆ្លងចរន្តអគ្គិសនី ស្មេីនិង​ ៦លើក/៨​ ,ប្រើប្រាស់ភ្លើង ស្មេីនិង​ ៦លើក/៥​ ,ផ្ទុះហ្គាស ១លើក/០,​ ក្តាប់មិនបាន ស្មេីនិង​ ៧លើក/២។

* ការស្លាប់-របួស៖ គ្មាន

*បញ្ជាក់ៈ របាយការណ៍នេះបញ្ចប់ត្រឹមម៉ោង ១៨:០០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

...

*កត់សម្គាល់ ខេត្តដែលកើតមានអគ្គិភ័យច្រើនក្នុននោះ រួមមាន​៖ទី១-ខេត្តកែបចំនួន ៣លើក និងទី២-ខេត្តបាត់ដំបងចំនួន ៣លើក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print