ខេត្តស្ទឹងត្រែង៖ យោងតាមស្ថិតិអ្នកទេសចរណ៍ផ្ទៃក្នុងរបស់ថ្នាក់ជាតិខេត្តស្ទឹងត្រែងមានអ្នកទេសចរណ៍ទៅ
លេងកំសាន្តនៅតំបន់ទេសចរណ៍សំខាន់រយៈពេលត្រឹម៣ថ្ងៃ ជាង ២ម៉ឺន៧នាក់ រឺឯស្ថិតិមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបូកសរុបរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ -១៦ខែមេសា ឆ្នាំ២០
២៤ គឺមានមនុស្សជាង១០មុឺននាក់ បានលេងកំសាន្តនៅខេត្តស្ទឹងត្រែង
ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរ
ទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គិតចាប់ពីថ្ងៃទី១៣-១៧ខែមេសា ឆ្នាំ២០
២៤ ខេត្តស្ទឹងត្រែងមានអ្នកទេសចរជាតិ និងអន្តរជាតិ រួមនិងប្រជាពលរដ្ឋសរុបចំនួន ១០៩,៥៩២នាក់កើន
ឡើង ៧៨%៨០ ។
លោកបន្តថាដោយឡែកនៅតាមរមណីយដ្ឋានសំខាន់ៗវិញ អ្នកទេស
ចរអន្តរជាតិ និងអ្នកទេសចរជាតិ បោះ
តង់និងស្នាក់នៅមានចំនួន២៧,៥៩២
នាក់ កើនឡើង ៥% អ្នកទេសចរអន្តរ
ជាតិ ចំនួន ៤២នាក់កើនឡើង៥% ដែលចំនួននេះគិតត្រឹមរយៈពេល៣
ថ្ងៃប៉ុណ្ណោះ រួមនិងប្រជាជនដើរលេងកំសាន្តចំនួន៨២,០០០នាក់កើនឡើង
១៣៤,២៨%។
ទាក់ទិនប្រជាពលរដ្ឋរាប់ម៉ឺននាក់ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយពីភូមិមួយទៅភូមិមួយដើម្បីចូលរួមអបអរសាទរនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃនិងឆ្លងទៅដល់ ៤ ថ្ងៃជាប់គ្នាមានអត្រាប្រជាពលរដ្ឋរហូតទៅដល់ជាង១០ ម៉ឺននាក់ដែលកុំធ្លាប់មានកន្លងមក សម្រាប់ក្នុងឆ្នាំ២០២៤នេះដោយសារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តស្ទឹងត្រែងប្រកបដោយអនុភាពនិងសុវត្ថិភាពស្ទើរគ្រប់ទីកន្លែងដែលសាកសមឲ្យប្រជាពលរដ្ឋបានដើរកំសាន្តទាំងយប់ទាំងថ្ងៃដោយពុំមានក្តីបារម្ភ ទាំងនេះដោយមានការយក
ចិត្តទុកដាក់ពីររដ្ឋបាលខេត្តឱ្យមានការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិភ្ញៀវទេសចរណ៍អន្តរជាតិមុនពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ជាពិសេសក្នុងឆ្នាំ២០២៤ក្នុងទី
ក្រុងខេត្តស្ទឹងត្រែងបានតុបតែងរៀប
ចំទីតាំងកំសាន្តនានាជាការទាក់ទាញផងដែរ ក្នុងនោះទៀតតាមបណ្ដាអង្គ
ភាពស្ថាប័ននានាបានតុបតែងភ្លើងចម្រុះពណ៌ជាការទាក់ទាញផងដែរ៕