ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូមិនបានសម្រេចនៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូមិនបានសម្រេច នៅចំណុចមុខផ្ទះសំណាក់ហេងលាភ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

សមត្ថកិច្ចបញ្ជាក់ថា ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះពៅ វណ្ណៈ ភេទប្រុស មុខរបររើសអេតចាយ ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។
២.ឈ្មោះ គឿន ចរិយា ភេទស្រី ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។

ដោយឡែកវត្ថុតាងដកហូត៖កាំបិតបុ័ងតោ ០១, ម៉ូតូម៉ាក  Honda Beat ពាក់ផ្លាកលេខភ្នំពេញ1IE.6877មួយគ្រឿង។

...

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print