រថយន្តឡិចសុីសបើក បុកម៉ូតូ កំពុងបើកឆ្លងថ្នល់នៅស្រុកជីក្រែង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន២នាក់ លោកតាអាយុ ៧៣ឆ្នាំរបួសធ្ងន់ អ្នកបង្កហេតុរបួសស្រាល

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកតាម្នាក់កំពុងជិះម៉ូតូឆ្លងថ្នល់ត្រូវបានរថយន្ត lexus មួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ៨និង៥០នាទី ព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ នៅលេីកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1L- 0206 ទិសដៅឆ្លងថ្នល់ពីជេីង ទៅត្បូង។ ចំណែករថយន្តម៉ាកឡិចសុីស ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2AU- 2589 ទិសដៅពីលិច ទៅកេីតបណ្តាលអោយរបួសមនុស្សចំនួន ២នាក់ ។

សមត្ថកិច្ចបានបន្តថា ៖ ជនរងគ្រោះ ឈ្មោះ ឡេង លន ភេទប្រុសអាយុ ៧៣ឆ្នាំ រស់នៅស្ថិតក្នុងភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប (អ្នកបេីកបរម៉ូតូរបួសធ្ងន់) ត្រូវបានគេជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។

អ្នកបើកបររថយន្ត ឈ្មោះ គឹម មុនិន្ទ ភេទប្រុសអាយុ ៣០ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ របួសស្រាល។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ វត្ថុតាង រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលល្វែងឫស្សីដេីម្បីអនុវត្តន៍នីតិវិធីបន្ត។ ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់លំអិតនៅឡើយទេ សំខាន់ជួយអន្តរាគមន៍ បញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print