រយៈពេល​ ៣ខែ​ដើម​ឆ្នាំ២០២៤៖​ ទំហំ​ពាណិជ្ជកម្ម​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា​ មាន​ទំហំ​ប្រមាណ ៦,២៦ពាន់​លាន​ដុល្លារ កើន​ឡើង ១៨ភាគរយ

ចែករំលែក៖

​ភ្នំពេញ​៖​ ក្នុង​រយៈពេល ៣ខែ ដើម​ឆ្នាំ២០២៤ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​របស់​កម្ពុជា​មាន​ទំហំ​ប្រមាណ ៦,២៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១៨ភាគរយ បើ​​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣ ខណៈការនាំចូលវិញមានទំហំប្រមាណ ៦.២៣​ ពាន់​លាន​ដុល្លារ។​ នេះបេីយោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​។

ទិន្នន័យដដែល​ បានគូសបញ្ជាក់ថា​​ ទំហំពាណិជ្ជកម្មរបស់កម្ពុជានិងទីផ្សារអន្តរជាតិ ក្នុង​រយៈពេល ៣ខែ ​ពី​ខែ​មករា​ ដល់ខែមីនា សម្រេចបានជាង ១២.៤៩ ពាន់លានដុល្លារ កើនឡើង១១.៩%។

សូមជម្រាបថា​ ប្រទេស​គោលដៅ​សំខាន់ៗ​សម្រាប់​ការ​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​មានដូចជា៖ ​សហរដ្ឋ​អាមេរិក​ ដែល​មានតម្លៃ​​ជិត ២ ពាន់​លាន​ដុល្លារ ​,វៀតណាម​មាន​ជិត ១ ៤០០ លាន​ដុល្លារ ​,ចិន​មាន​ជាង ៣៦៦ លាន​ដុល្លារ ,ជប៉ុន​មាន​ជាង ៣៦៥ លាន​ដុល្លារ ​និង​ថៃ​មាន​ជាង ២៨៥ លាន​ដុល្លារ។

ចំណែក​ទំនិញ​សំខាន់ៗ​ដែលកម្ពុជានាំចេញមានដូចជា​៖ សម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំដែល​ធ្វើ​ឡើង​ពី​ក្រណាត់​មាន​តម្លៃ​ជាង ២ ពាន់លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ​ដែលអាច​បរិភោគ​បាន​មាន​ជាង ៤០៧ លាន​ដុល្លារ, ធញ្ញជាតិ​មាន​ជាង​ ៧១០ លាន​ដុល្លារ, វត្ថុ​ធ្វើ​ពី​ស្បែក និង​បរិក្ខារ​ធ្វើ​ពី​រោមសត្វ​មាន​ជាង ៤៤៨ លាន​ដុល្លារ។

...

ដោយ​ឡែក​ទំនិញ​នាំ​ចូលសំខាន់ៗ​មានដូចជា​៖ រ៉ែ​ប្រើ​ជា​គ្រឿង​ចំហេះ ប្រេង​ខនិជ និង​ផលិតផល​ពី​ការ​ចម្រាញ់​, ផលិតផល​បាន​ពីការ​ចាក់ដោយ​ម្ជុល រួម​ទាំង​ម៉ាស៊ីន​និង​ឧបករណ៍​អគ្គិសនីជាដើម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print