លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា លោក គង់ សុភា មករួមរស់ជាមួយសង្គមជាតិវិញ ហើយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់កាន់តែខ្សោះឈាមទ្វេដង។

លោកបន្តថា ៖ ហើយពេលកន្លងទៅថ្មីៗនេះ មុំ អាស្សនី ជួយស្រែកកំដរកាសែតឌើខាំបូឌីយ៉ាដេលី ឥឡូវដាច់ជើងវាគ្មិនម្នាក់ទៀត។ បន្តិចទៀតអាចនឹងមានសកម្មជនជិតស្និទ្ធិនឹងមកទៀតហើយ ធ្វើឲ្យទណ្ឌិតមេឧទ្ទាមនឹងក្លាយជាចាស់កំព្រាឯកោឯកាជាមិនខាន ភ្លើងទៀនក៏រលត់ ទណ្ឌិតក៏ជិតដាច់ខ្យល់ដែរ។

លោក សុខ ឥសាន បានបន្ថែមទៀតថា ការសម្ពោធន៍របស់ហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យអត់បានការទេ បន្តិចទៀតប្រធានរបស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យរត់ចោលប្រជាធិបតេយ្យហើយកុំភ័យ។ ការសម្ពោធន៍ចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅឡុងប៊ីច មានន័យថានៅសហរដ្ឋអាមេរិកគ្មានប្រជាធិបតេយ្យ។ ម្យ៉ាងទៀត មិនសម្ពោធន៍នៅកម្ពុជា ចឹងមានន័យថានៅកម្ពុជាមានប្រជាធិបតេយ្យហើយយ៉ាងពិតប្រាកដ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print