អ៊ុយក្រែននឹងចាញ់សង្គ្រាម នៅចុងឆ្នាំ២០២៤នេះ ដោយខ្វះជំនួយសព្វាវុធ

ចែករំលែក៖

នៅពេលនេះប្រទេសលោកខាងលិច បានផ្តោតសំខាន់ទៅលើការជួយដល់ប្រទេសអ៊ីស្រាអែល នៅក្នុងសង្គ្រាមវាយប្រហារក្រុមហាម៉ាស់ និង ហេបូឡាស។ ជាមួយគ្នានេះដែរ ក៏បានបង្កើតប្រព័ន្ធការពារដែនអាកាសទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីប្រទេសអ៊ីរ៉ង់ ។ ទាំងនោះហើយ អាវុធទំនើបៗគឺបានសម្រុកទៅអ៊ីស្រាអែល ចំណែកអ៊ុយក្រែន មិនមានទៀតឡើយ។

សារព័ត៌មាន AFP បានផ្សាយថា ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns បានព្រមានថាអ៊ុយក្រែនអាចនឹងចាញ់នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី នៅចុង ឆ្នាំ២០២៤នេះ ប្រសិនបើមិនមានជំនួយយោធាបន្ថែមពីសហរដ្ឋអាមេរិកទេនោះ។
លោក William Burns ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាមួយនៅឯមជ្ឈមណ្ឌល George W. Bush Center កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា និងចំពេល រដ្ឋសភាអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លើកញ្ចប់ជំនួយយោធាថ្មីទំហំ ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបានជាប់គាំងជាច្រើនខែ មកហើយដោយសារតែការជំទាស់ពីសមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ដូណាល់ ត្រាំ។
តាមលោកប្រមុខ CIA ប្រសិនបើគ្មានជំនួយយោធាថ្មីទេ អ៊ុយក្រែនអាចនឹងចាញ់នៅលើសមរភូមិនៅចុងឆ្នាំ២០២៤នេះ ឬក៏អាចជួយឱ្យលោក ពូទីន ស្ថិតនៅលើ គោលជំហរមួយដែលអាចឱ្យលោកទាញយកផលប្រយោជន៍ ឬសម្បទាននយោបាយ។ ប៉ុន្តែ លោក Burns មិនបានបញ្ជាក់លម្អិតពីនិយមនៃពាក្យចាញ់សង្រ្គាមដែល លោកបានលើកឡើងនោះទេ។
នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋសភាអាមេរិកត្រូវបានគេរំពឹងថានឹងធ្វើការបោះឆ្នោតឆ្នោតលើកញ្ចប់ជំនួយដាច់ដោយឡែកពីគ្នាសម្រាប់ អ៊ុយក្រែន តៃវ៉ាន់ និងអ៉ីស្រាអែលផងដែរ៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print