សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីចំនួន២

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេធធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ដើម្បីឈានទៅសម្រេចបានគោលនយោបាយអទិភាពទី១ ក្នុងចំណោមគោលនយោបាយអទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ពោលគឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីចំនួន២ គឺ៖

១- ការពង្រីកការគ្រប់ដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនូនជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។
២- ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុក ប្រមាណជាង ៣លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២០ មេសា ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ អគារមណ្ឌលផ្តល់សេវាវះកាត់ នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីការរៀបចំមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាមអោយក្លាយទៅជាពេទ្យតំបន់នៅត្រឹមឆ្នាំ២០៣០។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទំនើប និងមានសមត្ថភាពជាពិសេសប្រែក្លាយមន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាមឲ្យទៅជាពេទ្យតំបន់ដែលផ្ដល់លក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋក្នុងការស្វែងរកសេវាសុខាភិបាល។ ជាមួយនឹងការប្រែក្លាយទៅជាពេទ្យតំបន់សម្ដេចធិបតីបានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំបណ្ដុះបណ្ដាលពេទ្យឲ្យគ្រប់គ្រាន់ជៀសវាងមានការខ្វះខាតទៅថ្ងៃខាងមុខពេលមន្ទីរពេទ្យដាក់ដំណើរការ។
សម្ដេចថា៖ «ពេទ្យបើកហើយ ឧបករណ៍មានហើយ ត្រូវមានពេទ្យព្យាបាល»។ សម្ដេចបានលើកឡើងថា ជាមួយនឹងការពង្រីកសមត្ថភាពទៅជាពេលតំបន់មន្ទីរពេទ្យនៅក្នុងខេត្តសៀមរាបនឹងទទួលការវះកាត់ព្យាបាលជំងឺបេះដូងនិងជំងឺដែលធ្ងន់ធ្ងរមួយចំនួនទៀតដូចជាមហារីកផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print