ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់អធ្រាតខណៈមានរថយន្ដសេរីទំនើបHONGQIHQ9ជនជាតិចិនបើកបុក គូថរថយន្ដកុងតឺន័រពីក្រោយស្របទិសគ្នា យ៉ាងពេញទំហឹង បណ្ដាលអោយ មនុស្សគៀបជាប់រថយន្ត របួសធ្ងន់ស្រាល២នាក់នៅក្រុងបាវិត។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១
និង៤៥នាទី រំលងអធ្រាត ថ្ងៃទី ២១ខែ មេសាឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧ស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុ
មានរថយន្ដ សេរីទំនើប មួយគ្រឿង ម៉ាកHONGQI HQ9ពណ៌សស្លាកលេខ ខេមរភូមិន្ទ 01-2.2596បើកបរដោយជនជាតិចិន និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណដោយធ្វើដំណើរពីទិសខាងលិចទៅកើតប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ក៏បុកប ប៉ះគូថរថយន្ដកុងតឺន័រពណ៌លឿងពាក់ស្លាកលេខ:51R-348-36 នៅអែបទ្រួងផ្លូវកណ្ដាលចំពីក្រោយពេញទំហឹងយ៉ាងពេញទំហឹង
បណ្ដាលអោយ មនុស្សគៀបជាប់រថយន្ត របួសធ្ងន់ស្រាល២នាក់។
ក្រោយ កើតហេតុ ក៏មានបងប្អូនមិត្តភ័ក្តរបស់ជនរងគ្រោះ មកជួយគាស់ទ្វាររថយន្ដយកអ្នករងរបួសទាំងពីរនាក់ចេញពីក្នុងរថយន្ដដើម្បីយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ចំពោះអ្នកបើកបររថយន្ដកុងតឺន័របានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ រីឯវត្ថុតាង: រថយន្ដទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់៕