សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ! ក្មេង ស្រីម្នាក់បាន រងរបួសជើងខាងស្ដាំក្នុងខណៈបានរត់ឆ្លង ផ្លូវដែកហើយ ត្រូវរថភ្លើងបើកមកដល់ល្មមរុញចេញផុតពីផ្លូវ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ! ក្មេងស្រីម្នាក់បានរងរបួសជើងខាងស្ដាំក្នុងខណៈបាន រត់ ឆ្លងផ្លូវដែកហើយត្រូវ រថភ្លើង បើក មក ដល់ល្មម រុញចេញផុតពីផ្លូវ ។ ហេតុការណ៍ នេះ កើត ឡើង នៅ ថ្ងៃ ទី ២០ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ១ និង ១០ នាទី នៅ លើ ផ្លូវដែក ចំណុច ក្បែរ សាលាបឋមសិក្សា ភូមិ អូរ ត្រជាក់ចិត្ត ស្ថិតនៅភូមិ អូរត្រជាក់ចិត្ត ឃុំសំរុងស្រុក ព្រៃ នប់ ខេត្តព្រះសីហនុ ។

ក្មេង ស្រី តូច ដែល រត់ ឆ្លង ផ្លូវដែក ពី ត្បូង ទៅ ជើង បណ្ដាល ឱ្យរងរបួស ជើង ឈ្មោះ សីហា យ៉ានីន អាយុ ៣ ឆ្នាំ មានទីលំនៅ ភូមិអូរ ត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បានប៉ះនឹង ចំហៀងរថភ្លើង ហើយសំណាងធំណាស់ផុតពី ផ្លូវដែកបណ្ដាលឲ្យខ្ទាតចេញ ។

គ្រោះថ្នាក់ រថភ្លើង ប៉ះ ខាងលើ នេះ បណ្តាល ឱ្យ ក្មេង ស្រី រង របួស ជើង ខាងស្ដាំ ។

បច្ចុប្បន្ន ត្រូវបាន ក្រុម គ្រួសារ យក ទៅ ព្យាបាល នៅ គ្លីនិក ឯកជន លិ គឹ ម ឌី ឃុំ វាល រេញ ។ ចំណែក រថភ្លើង បាន បន្ដដំណើរចូល ទៅ ខេត្ត ព្រះសីហនុ ។

កំហុសដ៏ធំនេះ គឺ អ្នក អាណាព្យាបាល មិន គួរ បណ្ដែតបណ្ដោយ ឱ្យ កូនចៅរបស់ ខ្លួនរត់ មក ក្បែរ ផ្លូវដែក ដូច្នេះ ទេ ។ ចាត់ទុកថាសំណាង ហើយ ដែល ជីវិត ថ្លៃ នោះរថភ្លើងកៀរ នាងខ្ទាត ចេញបើ ខ្ទាតចូល ក្រោម កង់ ដែក រថភ្លើង វិញ មិនដឹង ថាក្មេង ស្រី តូច នេះ សល់រូបកាយ ឬ បែបណា ទេ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print