ខេត្តកំពង់ស្ពឺ ៖ អាចជាស្ទីលថ្មី ( New Style)គេបោកប្រជាពលរដ្ឋ តាមរូបភាពចែកដីអោយអត់គិតលុយ តែគិតសេវាឈូសឆាយ និង សេវារដ្ឋបាល ៤៥០ដុល្លារ សម្រាប់ដី ១ឡូត៍ ទំហំ ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ។ បេីនិយាយអំពីតម្លៃ ៤៥០ ដុល្លារនេះ គឺបោកទៀតហើយ បងប្អូន បេីមិនគិតពិចារណា ងាយរងគ្រោះ គឺអស់ស្រូវពូជ អស់ដីស្រែ ជំពាក់ធនាគារ ហេីយដេីរស្រែកទាមទាររកយុត្តិធម៌ទៀតហើយ ។ ពិភពលោកនេះគ្មាន អ្នកណាចិត្តល្អ ទិញដីមកចែកប្រជាពលរដ្ឋ ទទេៗបែបនេះទេ សូមពិចារណាតាមផ្លូវច្បាប់។
រឿងនេះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើលិខិត បដិសេធហើយ ទីតាំងដីដែលចែកនោះជាដីរដ្ឋស្ថិតនៅក្នុងដែន បរិស្ថានគ្រប់គ្រង ។
សូមសំណូមពរអោយសមត្ថកិច្ច មានវិធានការច្បាប់ ចាប់ឃាត់ខ្លួនជនឆបោក ដែលចេញមុខចំហរបែបនេះដាក់ពន្ធនាគារ បេីគ្មានវិធានការទេ ថ្ងៃក្រោយជនឆបោកនៅតែដេីរបោកដដែល ។
សូមជម្រាបថា ៖ មានលិខិតមួយសន្លឹក ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មិនដឹងថា ជាផ្លូវការ ឬមួយយ៉ាងណាទេ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដោយដាក់ថា សេចក្តីជូនដំណឹង !
ក្រោមអធិបតីភាព ឯកឧត្តម ជូន គន្ធា
ដោយយល់ឃើញថា កន្លងមកនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានជីវភាពក្រីក្រ គ្មានដីសម្រាប់ សង់លំនៅឋានឬអាស្រ័យផល លុយហើយប៉ុន្តែមិនបានដី ។ ហើយបងប្អូនមួយចំនួនទៀតបានចាញ់បោកក្រុមហ៊ុនអចលនទ្រព្យដែលចំណាយ
ក្នុងឱកាសនេះ ឯកឧត្តម ជូន គន្ធា បានធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឲ្យបាន ជ្រាបថា៖ ឯកឧត្តម ជូន គន្ធា នឹងចែកជូនដីឡូតិ៍ចំនួន ៦០០០ ឡូតិ៍ ជូនដល់ប្រជាពលរដ្ឋក្រីក្រដើម្បីសាងសង់លំនៅឋានឬអាស្រ័យផល ។ ទីតាំងដីស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ចម្ងាយពីទីរួមខេត្តកំពង់ស្ពឺមកដល់ផ្សារកន្ទួត ៥១ គីឡូ រួចចុះពីផ្សារកន្ទួតទៅដល់ទីតាំងដីចម្ងាយ ៨ គីឡូ ។
ការចែកជូនអាចផ្តល់ឱកាសក្នុងមួយគ្រួសារអាចទទួលបាន ១០ ឡូត៍ចុះ ដីឡូតិ៍មានទំហំ ១០២-៣០ម ។
លក្ខខណ្ឌ:
-អ្នកទទួលបានដីត្រូវចំណាយទៅលើសេវារដ្ឋបាលដូចជាៈ ការឈូសឆាយដី ឈូសឆាយផ្លូវ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង (ផ្សេងៗ) ក្នុងមួយឡូតិ៍ ៤៥០ ដុល្លារ (បួនរយហាសិបដុល្លារ) ។
សូមភ្ជាប់មកជាមួយនូវឯកសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសៀវភៅគ្រួសារ ។
ចំពោះបងប្អូនដែលទទួលបានទីតាំងដីឡូតិ៍នេះ នឹងមានសិទ្ធិឈូសឆាយ ដាំដំណាំ ដាំដើមឈើហូបផ្លែ ចិញ្ចឹមសត្វ ជិកស្រះចិញ្ចឹមត្រីនិងសង់លំនៅឋានបានភ្លាមៗ ។
• បញ្ជាក់: ទទួលបានប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់ ដោយទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ សូមទាក់ទងតាម រយះអាជ្ញាធរមូលដ្ឋានឬក្រុមការងាររដ្ឋបាល។ ដោយឡែករដ្ឋបាលស្រុកឱរ៉ាល់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានចេញ
សេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ៖ យោងតាមការ Live វីឌីអូរបស់ផេក KH PLUS NEWS ដោយមានឈ្មោះ ពូ ហ៊ន និងឈ្មោះ ជួន គន្ធា បាន ធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ ដីស្ថិតនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
រដ្ឋបាលស្រុកឱរ៉ាល់ សូមបដិសេធមិនទទួលស្គាល់ដឹងឮលើករណីខ ទទួលស្គាល់ដឹងឮលើករណីខាងលើ ព្រោះការអះអាងរបស់បុគ្គល ខាងលើ ជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាច កាប់ឆ្ការ ទន្ទ្រាន រីឈូសឆាយលើដីនោះបានឡើយ។
ក្នុងករណីបើរដ្ឋចែកដីជូនប្រជាពលរដ្ឋក្រីក្រគឺអនុវត្តតាមគោលនយោបាយដីសម្បទានសង្គមកិច្ចដែល មិនតម្រូវឱ្យប្រជាពលរដ្ឋក្រីក្របង់ប្រាក់ទេ។
រដ្ឋបាលស្រុកសូមអំពាវនាវដល់ សាធារណៈជន ដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ បើមានចម្ងល់សូមទំនាក់ទំនងមកលេខទូរស័ព្ទ លេខ ០៩៧៧៥៥០៤៧៧ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ មេត្តា ជ្រាបជាព័ត៌មាន។
ពាក់ព័ន្ធករណីនេះ ពុំទាន់មានប្រតិកម្ម ឬបកស្រាយពី ឈ្មោះ ឯកឧត្តម ជួន គន្ធា នៅឡើយនៅថ្ងៃនេះ ប៉ុន្តែលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហោះព្រោងព្រាត ហាក់មានចេតនា ពន្យល់ដាស់តឿនប្រជាពលរដ្ឋកុំឱ្យងាយរងគ្រោះ រឿងដីធ្លីនេះ ។ ម្យ៉ាងទៀត សង្ឃឹមថា អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត ស្ថាប័ន ជំនាញពាក់ព័ន្ធ សិក្សាក្នុងរឿងនេះ ដើម្បីទប់ស្កាត់ប្រសិនបើ ការអំណោយដី មានភាពមិនប្រក្រតី ទៅជាកលល្បិចបោកប្រាស់ប្រជាពលរដ្ឋ ស្ថិតក្នុងយល់ដឹងមានកម្រិត ៕
ដោយ ៖ សុខ ខេមរា