ដាវ លីឌុច ៖ ខ្ញុំ បាន រើទីលំនៅមក ប្រទេស កម្ពុជា ជាមួយ កូន ប្រុស អាយុ 2 ឆ្នាំ និង ប្រពន្ធ មាន ផ្ទៃ ពោះ 8 ខែ ហើយ ខ្ញុំ គិត ថា ប្រទេស មាន សុវត្ថិភាព ខ្លាំង ណាស់

ចែករំលែក៖

ភ្នំពេញ ៖ លោក ដាវ លីឌុច នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានបង្ហោះលើផេករបស់ខ្លួនថា ៖ សារពិសេសជូនចំពោះកងកម្លាំងនគរបាលកម្ពុជា។ ប៉ូលីសខ្មែរមានវិជ្ជាជីវៈ និងចិត្តល្អ ហើយបើអ្នកមានគម្រោងមកលេងប្រទេសកម្ពុជា អ្នកអាចជឿជាក់ក្នុងចិត្តថា អ្នកទទួលបានការគោរព និងមានយុត្តិធម៌។ ខ្ញុំ បាន រើទីលំនៅមក ប្រទេស កម្ពុជា ជាមួយ កូន ប្រុស អាយុ 2 ឆ្នាំ និង ប្រពន្ធ មាន ផ្ទៃ ពោះ 8 ខែ ហើយ ខ្ញុំ គិត ថា ប្រទេស មាន សុវត្ថិភាព ខ្លាំង ណាស់។ សូមថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ទូទាំងប្រទេស។ – ដាវ ⚔

សូមបញ្ជាក់ថា ៖ លោក ដាវ លីឌុចជាភ្ញៀវកិត្តិយសដែលបានចុះជួបជាមួយអតីតយុទ្ធជនកម្ពុជាចំនួន 600 គ្រួសារដែលពួកគេជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅទីក្រុងតាខ្មៅ។ ដាវ លីឌុចមានប្រសាសន៍ថា «អតីតយុទ្ធជនទាំងនេះក្លាហានជាងខ្ញុំទៅទៀត។ ការ ប្រយុទ្ធ នៅ លើ សង្វៀន គឺ មិនអាចប្រៀបធៀបនឹងការ បូជាសាច់ស្រស់ឈាមស្រស់ ដើម្បី បុព្វហេតុជាតិ របស់ អ្នកទាំងអស់គ្នា ឡើយ។ ខ្ញុំ មាន ការ គោរព យ៉ាង ខ្លាំង ចំពោះ ពួកគេ។ សូមអរគុណចំពោះការប្រើជាតិរបស់អ្នកទាំងអស់គ្នា។ ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចផ្តល់អាហារ អំណោយ និងស្នាមញញឹមដល់អ្នកក្លាហានទាំងនេះ» – ដាវបាននិយាយ ។
សូមបញ្ជាក់ថា ៖ លោក ដាវ លីឌុច បាននិយាយការពិតពីកម្ពុជា តាមអ្វីដែលលោកបានដឹង ស្គាល់ មកប្រដាល់ ដើរកម្សាន្ត ឃើញប្រទេសកម្ពុជាមានការរីកចម្រើន សន្តិភាព ខុសពីខ្មែរមួយក្តាប់តូចដែលធ្វើនយោបាយបម្រើឱ្យបរទេស និយាយអាក្រក់ពីកម្ពុជា ទាំងខ្លួនដឹងថា កម្ពុជា សន្តិភាព ពេញលេញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយរីកចម្រើនទៀតនោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print