ម៉ូតូស្កូពីបេីកបរលឿនវ៉ាជែងជ្រុកបុករថយន្តនិងម៉ូតូ១គ្រឿងបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនវ៉ាជែងរេចង្កូតទៅបុករថយន្តមួយគ្រឿងនិងបន្តបុកម៉ូតូ១គ្រឿងទៀតបណ្តាលឱ្យរងការខូចខាតទាំង៣គ្រឿងយ៉ាងដំណំតែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១ និង៤៥នាទីរសៀលថ្ងៃ២៣ខែមេសាឆ្នាំ២០២៤ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្កុបពីពណ៍សរលាយក្រហមពាក់ស្លាកលេខភ្នំពេញ1KI-5317ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងខណៈពេលមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងរថយន្ត១គ្រឿងមិនចាំម៉ាកកំពុងធ្វើដំណើរស្របទិសដៅគ្នាហើយក៏បានរេចង្កូតទៅបុករថយន្តម៉ាកតូយ៉ូតាព្រុសពណ៍សរពាក់ស្លាកលេខភ្នំពេញ2BV-7543កំពុងធ្វើដំណើរតាមបណ្តោយផ្លូវបេតុងបញ្ច្រាស់ទិសដៅគ្នាហើយម៉ូតូបង្កនៅល្បឿនជ្រុលទៅមុខទៅបុកម៉ូតូ១គ្រឿងទៀតដែលកំពុងធ្វើដំណើរខាងក្រោយស្របទិសដៅជាមួយរថយន្តម៉ាកតូយ៉ាតាព្រុសបណ្តាលឱ្យរងការខូចខាតរថយន្តនិងម៉ូតូទាំង៣គ្រឿងយ៉ាងដំណំតែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

...

ក្រោយកើតហេតុសមត្ថកិច្ចជំនាញមូលរដ្ឋានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចរាល់ហើយអោយភាគីម្ចាស់រថយន្តនិងម្ចាស់ម៉ូតូទាំង២គ្រឿងធ្វើការសម្រួលគ្នាដោយភាគីម្ចាស់ម៉ូតូហុងដាស្កុបពីបង្កសងថ្លៃជួសជុលទៅអោយម្ចាស់រថយន្តនិងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេុ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print