សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស​ ( ឆក់ទូរស័ព្ទដៃ) កាលពីម៉ោង​១១:៣០នាទី ព្រឹកថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ​២០២៤​ នៅចំណុចផ្លូវលេខ​៤០២​ ភូមិ​៤​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹកកេងកង​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ នឹប​ ពេជ្រវិជ្ជា​ ភេទ​ស្រី​ អាយុ៣៥ឆ្នាំ​ ស្នាក់នៅផ្ទះលេខ​ ៦ ផ្លូវ​លេខ៥៩២​ ភូមិ​៤​ សង្កាត់បឹងកក់ទី២​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ​ ។
​ចំណែកជនសង្ស័យ​ឈ្មោះ រស់​ ហ្សូនី​ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ​ ៩៧AE១ ផ្លូវលេខ​ ១៥៦​ ភូមិ២​ សង្កាត់ផ្សារដេប៉ូទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។
​វត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃម៉ាក​ IPhone 13promax ពណ៌ទឹកសមុទ្រ​ (របស់ជនរងគ្រោះ)​, ម៉ូតូ​ Honda Dream ឆ្នាំ២០២៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1KP-7505 ,ទូរស័ព្ទមួយគ្រឿងម៉ាក Samsung s21 ពណ៌ទឹកសមុទ្រគ្មានសុីម។
​  ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដោយទុកទូរស័ព្ទនៅក្នុងហោប៉ៅអាវ លុះដល់ចំណុចផ្លូវលេខ៤០២ ភូមិ​៤​ សង្កាត់ទំនប់ទឹក​ ខណ្ឌ​បឹងកេងកង​ រាជធានីភ្នំពេញ​ ជនសង្ស័យម្នាក់បានជិះម៉ូតូឌ្រីម សេ១២៥មកពីក្រោយ រួចលូកឆក់យកទូរស័ព្ទពីក្នុងហោប៉ៅ​ជនរងគ្រោះហើយជិះគេចខ្លួន ស្របពេលនោះជនរងគ្រោះបានដេញតាមពីក្រោយរហូតដល់ចំណុចផ្លូវលេខ៤៩៨ ក្រុម២​ ភូមិ​ទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ជនរងគ្រោះបានតាមទាន់​ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យបោះទូរស័ព្ទចោល ស្របពេលនោះកម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ឃេីញក៏ធ្វើអន្តរាគមន៍ឃាត់បានជនសង្ស័យរួមទាំងវត្ថុតាងទូរស័ព្ទជនរងគ្រោះយកមកសួរនាំនៅប៉ុស្តិ៍នគបាលរដ្ឋបាលទួលសង្កែទី២ដើម្បីចាត់ការតាមនីតិវិធី។
​បច្ចុប្បន្នជនសង្ស័យ​ រួមទាំងវត្ថុតាងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានប្រគល់​ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដេីម្បីចាត់ការតាមនីតិវិធីបន្ត៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print