អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ៖ ៥ថ្ងៃក្រោយចូលឆ្នាំថ្មី មន្ត្រីផ្ដល់អត្តសញ្ញាណបណ្ណជាង៨ពាន់សន្លឹកទៀត ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងប្រទេស!

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការឈប់សម្រាកអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ច ផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៨ ៨៧២សន្លឹក បានបន្តផ្ដល់ជូនប្រជាពលរដ្ឋ នារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា នាថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃចូលបម្រើការងារដំបូងក្រោយចូលឆ្នាំថ្មី មន្ត្រីជំនាញបានផ្តល់អត្តសញ្ញាណបណ្ណចំនួន
២ ៥១៨សន្លឹក ថ្ងៃទី១៨ ផ្ដល់បានចំនួន៩៩៨សន្លឹក ថ្ងៃទី១៩ ផ្ដល់បានចំនួន១ ៤១៩សន្លឹក ថ្ងៃទី២០ ផ្ដល់បានចំនួន២ ៣២០សន្លឹក និងនៅថ្ងៃទី២១ ខែមេសា ផ្តល់បាន ចំនួនសរុប១ ៦១៧សន្លឹក។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរលើបុគ្គលម្នាក់ៗមានសញ្ជាតិជាខ្មែរ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បីប្រជាជនយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីឈានទៅពង្រឹងគុណភាពនៃផ្តល់សេវាជូនប្រជាពលរដ្ឋ៕

...

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print