ខឹងប្រពន្ធដកថ្នាំញៀនមិនឱ្យជក់ទាញប៉័ងតោកាប់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ដោយសារតែខឹងប្រពន្ធមិនឱ្យជក់ថ្នាំញៀនបានទាញកាំបិតប៉័ងតោដេញកាប់បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី។

ហេតុការណ៍ខាងលេីនេះបង្កការភ្ញាក់ផ្អេីកកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៤​ នៅភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះឡាយ​ ចន្ធូ​ អាយុ២៦ឆ្នាំ​ មុខរបររេីសអេតចាយ​ ស្នាក់នៅភូមិកេីតហេតុខាងលេី​ មានស្រុកកំណេីតនៅភូមិសូយោ​ង​ ឃុំសូយោ​ង​ ស្រុកបារាយ​ ខេត្តកំពង់ធំ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបបួលប្តីទៅរេីសអេតចាយដោយប្តីជាអ្នកអូសរទះប្រពន្ធជាអ្នកដេីររេីស​ ។ ពេលនោះប្តីក៏ទៅយកថ្នាំញៀនមកជក់នឹកឃេីញថា​ បេីជក់ហេីយដឹងតែដេកមិនទៅរេីសអេតចាយទេ​ ទេីបនាងដកចេញមិនឱ្យជក់​ ភ្លាមនោះបុរសជាប្តីខឹងសម្បាយ៉ាងខ្លាំងក៏រត់ទៅទាញកាំបិតប៉័ងតោដេញកាប់ប្រពន្ធបណ្តាលឱ្យរបួស២កន្លែង​ ដៃស្តាំមួយកន្លែង​ ចង្កេះខាងស្តាំមួយកន្លែង។

...

ក្រោយពីបង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅឡោមព័ទ្ធចាប់បានរួចយកទៅប៉ូស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print