ក្នុងសង្គ្រាមរយៈពេល ២០០ថ្ងៃអុី​ស្រាអែលបានទម្លាក់គ្រឿងផ្ទុះចំនួន ៧៥,០០០ តោនលើតំបន់ហ្គាហ្សា

ចែករំលែក៖

សង្រ្គាមរបស់អុីស្រាអែលនៅហ្គាហ្សាបានអូសបន្លាយរយៈពេល 200 ថ្ងៃជាមួយនឹងការភ័យខ្លាចនៃការវាយប្រហារលើដីរបស់អុីស្រាអែលនៅក្នុងតំបន់ភាគខាងត្បូងដែលមានហ្វូងមនុស្សនៅហ្គាហ្សា។

ក្រសួងការបរទេសអាមេរិកបាននិយាយថា គ្មានមធ្យោបាយណាមួយដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ដោយសុវត្ថិភាពពីទីក្រុង Rafah ខណៈដែលកងទ័ពអុីស្រាអែលបានត្រៀមវាយប្រហារនៅលើដី។
យោងតាមតួលេខដែលចងក្រងដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន ក្នុងអំឡុងពេល 200 ថ្ងៃនៃសង្រ្គាម កងទ័ពអុីស្រាអែលបានទម្លាក់គ្រឿងផ្ទុះចំនួន 75,000 តោននៅលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេសភាគច្រើនទៅជាកម្ទេចថ្ម។
មន្រ្តីការពារជាតិជាន់ខ្ពស់មួយរូបរបស់អ៉ីស្រាអែលបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាអុីស្រាអែលត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្លៀសជនស៉ីវិលប៉ាឡេស្ទីន ចេញពីទីក្រុង Rafah ហើយនឹងបើកការវាយលុកជើងគោកទៅលើទីតាំងរបស់ក្រុមហាម៉ាស់ក្នុងទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាមួយនេះ ទោះជាមានការព្រមានជាអន្តរជាតិអំពីមហន្តរាយធ្ងន់ធ្ងរក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និយាយថា អ៉ីស្រាអែលកំពុងឆ្ពោះទៅមុខជាមួយនឹងប្រតិបត្តិការជើងគោក ប៉ុន្តែមិនប្រាប់ពេលវេលាជាក់លាក់នោះទេ។ ចំណែកមន្រ្តីការពារជាតិនិយាយថា ក្រសួងការពារជាតិអ៉ីស្រាអែលបានទិញតង់ចំនួន ៤០,០០០ ដែលក្នុងមួយតង់អាចស្នាក់នៅបានពី ១០នាក់ទៅ១២នាក់ សម្រាប់ចែកឱ្យប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅចេញពីទីក្រុង Rafah មុនពេលធ្វើការវាយលុក។
គណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសង្រ្គាមរបស់ លោក Netanyahu គ្រោងជួបប្រជុំគ្នានៅពីរសប្តាហ៍ខាងមុខ ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៉ីវិល ដោយរំពឹងថានឹងអាចប្រើពេល១ខែ។ មន្រ្តីការពារជាតិម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថា យោធាអ៉ីស្រាអែលអាចធ្វើសកម្មភាពបានភ្លាមៗ ដោយរង់ចាំការអនុញ្ញាតពីលោក Netanyahu ប៉ុណ្ណោះ។
ទីក្រុង Rafah របស់តំបន់ហ្កាហ្សាដែលនៅកៀកជាប់ព្រំដែនអេហ្ស៉ីបកំពុងផ្តល់ជម្រកដល់ជនជាតិប៉ាឡេស្ទីនជាង១លាននាក់ ដែលភៀសខ្លួនចេញពីការវាយលុករបស់អ៉ីស្រាអែលរយៈពេលកន្លះឆ្នាំមកនេះ៕ ដោយធីរីណា

...

រូប​ថត​: GD&TD

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print