លោក ចាន់ យុត្ថា ៖ កម្ពុជា សីតណ្ហភាពអតិបរមា នឹងបន្តកើនឡើង ( អាចឈានទៅដល់ 42°C )

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា សីតណ្ហភាពអតិបរមា នឹងបន្តកើនឡើង ( អាចឈានទៅដល់ 42°C )។ នេះជាការបញ្ជាក់ពី លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់លម្អិតថា ៖

– ខែមីនា និងមេសា ឆ្នាំ ២០២៤ គឺជាពេលវេលាមួយ ដែលសីតណ្ហភាពនៅលើផែនដី បានកើនឡើងក្តៅបំផុត ក្នុងរយៈពេលប្រមាណ ១៧០ ឆ្នាំ ចុងក្រោយនេះ ។
– សម្រាប់ព្រះរាជាណាចក្រកម្ពុជា សីតណ្ហភាពអតិបរមា នឹងបន្តកើនឡើង ( អាចឈានទៅដល់ 42°C ) ពិសេសនៅតំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាលភាគពាយ័ព្យ ។
– កំដៅ នឹងចាប់ផ្តើមថយចុះបន្តិចម្តងៗមកវិញ ចាប់ពីដើមខែ ឧសភា តទៅ ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print