ផ្អើលអ្នកធ្វើដំណើរ រថយន្ត៣គ្រឿងបុកគ្នានៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង

រថយន្ត៣គ្រឿងបុកគ្នាផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទី ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤  លើផ្លូវជាតិលេខ ០១ Km ១២៧និង១២៨  ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថាមិនកើតហេតុមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ៣E ៦៦៦៩ បើកបរដោយឈ្មោះ ឈា ហឿន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ដូនលែប ឃុំ គោកព្រីង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងដោងធ្វើដំណើរ ពីកើតទៅលិច ហើយបាន បើកថយក្រោយឆ្លងផ្លូវពីត្បូងទៅជើង ខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ៣E ០៦៥៧ បើកបរដោយឈ្មោះ យុន កូសុីល ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ រោងបន្លែ សង្កាត់ក្រុង ស្វាយរៀងស្រាប់តែបុកជាមួយ
រថយន្ត មួយគ្រឿងទៀត ម៉ាក សុីណា ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AB ៦៤១៥  បើកបរដោយឈ្មោះ អុឹម គឹមសុិន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ តាងៅកណ្តាល សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ចំពោះ មធ្យោបាយធ្វើដំណើរទាំង៣គ្រឿង សមត្ថកិច្ចវាស់វែងនិងអូសយកមក រក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

...

សមត្ថកិច្ចបញ្ជាក់មូលហេតុ ដោយសារតែ អ្នកបើកបររថយន្តពាក់ផ្លាកលេខ ភ្នំពេញ ៣E ៦៦៦៩ បើកថយក្រោយខ្វះការប្រុងប្រយ័ត្ន ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print