សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមេសានេះ បានផ្សាយថា មេដឹកនាំលោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានដឹកនាំការធ្វើតេស្ដបាញ់ប្រព័ន្ធគ្រាប់រ៉ុក្កែតចម្រុះ ២៤០មិលី្លម៉ែត្រ ដែលផលិតដោយអង្គភាពយោធាថ្មីមួយទើបតែបង្កើតឡើង។
សេចក្ដីរាយការណ៍របស់ KCNA មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមពីអង្គភាពយោធាខាងលើដែលទទួលបន្ទុកផលិតកំាភ្លើងធំដែរនោះទេ។ កូរ៉េខាងជើងត្រូវបានកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ចោទប្រកាន់ថាកំពុងបង្កើនការផលិតគ្រាប់កំាភ្លើងធំសម្រាប់ផ្គត់ផ្គង់ឱ្យរុស្ស៉ី។ ប៉ុន្តែទាំងទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ។
តាម KCNA លោក គីម ជុងអ៊ុន បាននិយាយថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត២៤០មិលី្លម៉ែត្រ ដែលមានបំពាក់បច្ចេកវិទ្យាទំនើបនឹងនាំមកនូវការផ្លាស់ប្ដូរយុទ្ធសាស្ត្រមួយនៅក្នុងការពង្រឹងសមត្ថភាពកងកម្លាំងកាំភ្លើងធំរបស់កូរ៉េខាងជើង។ ក្នុងសេចក្ដីរាយការណ៍ដាច់ដោយឡែកមួយ ប្រព័ន្ធផ្សព្វផ្សាយរូបនេះបានឱ្យដឹងថា លោក គីម ជុងអ៊ុន ក៏បានបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យយោធាគីម អុីលស៊ុង (Kim Il Sung) ផងដែរ៕ ដោយធីរីណា
រូបថត: KCNA