បើមានភ្លើងពិតជាមានផ្សែង បើមានហេតុ ទើបមានផល ខណៈអភិបាលខេត្តមណ្ឌលគិរី ស្នើរដ្ឋមន្ត្រីក្រសួងបរិស្ថាន សំណើសុំសម្រួលភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅបំពេញការងារនៅទីស្តីការក្រសួង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បើមានភ្លើងពិតជាមានផ្សែង បើមានហេតុ ទើបមានផល មហាជនកំពុងផ្ទុះការភ្ញាក់ផ្អើលក្រោយលិខិតមួយ ច្បាប់របស់ អភិបាលខេត្តមណ្ឌលគិរី ដាក់ ជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានត្រូវបាន បង្ហោះតាមបណ្តាលសង្គម ដោយមាន ខ្លឹមសារស្នើដល់ថ្នាក់ដឹកនាំសម្រួល ភារកិច្ច លោក ឆៅ ប៊ុនធឿ ន ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីដែល ទើបកាន់ការងារមិន ទាន់បានមួយឆ្នាំ ស្រួលបួលផងនោះឱ្យទៅ បំពេញកាងារ នៅទីស្តីការក្រសួងបរិស្ថាន វិញ ។

នៅក្នុងលិខិតអភិបាលខេត្តបានបញ្ជាក់ថា ៖ សូមគោរពជូន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សំណើសុំសម្រួលភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅបំពេញការងារនៅទីស្តីការក្រសួង បរិស្ថាន និងស្នើសុំប្រគល់ភារកិច្ចជូនអនុប្រធានមន្ទីរ ០១រូប ជាប្រធានមន្ទីរស្តីទី ដើម្បីដឹកនាំការ ងារបណ្តោះអាសន្ន ។
យោង៖ ស្មារតីកិច្ចប្រជុំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ។
ខ្ញុំបាទមានកិត្តិយសសូមគោរព និងជម្រាប ជូន លោកបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជូនជ្រាបថា៖ បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំ ៧ចំណុច នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងការចាត់វិធានការរដ្ឋបាលមន្ត្រីពាក់ព័ន្ធករណីបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ។ យោងស្មារតីកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើករណីនេះ ខ្ញុំបាទ សូមគោរពស្នើសុំ លោកបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដូចខាងក្រោម៖ ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

១. ស្នើសុំសម្រួលភារកិច្ច លោក ឆៅ ប៊ុនធឿន ឱ្យទៅបម្រើការងារនៅទីស្តីការក្រសួង បរិស្ថាន
២. ស្នើសុំតែងតាំង លោក ឌិន ប៊ុនធឿន
អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជាប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត ដើម្បី ដឹកនាំការងារបណ្តោះអាសន្ននៅមន្ទីរ
៣. សូមគោរពស្នើសុំ លោកបណ្ឌិត រដ្ឋមន្ត្រី ក្រសួងបរិស្ថានខេត្តមណ្ឌលគិរី មេត្តាពិនិត្យមន្ត្រី ០១រូប ដែលមាន សមត្ថភាព មានការទទួលខុសត្រូវ និងមានទំនាក់ទំនងការងារល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីតែងតាំងជាប្រធានមន្ទីរ ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាពិនិត្យ និងសម្រេចដោយសេចក្ដីអនុគ្រោះដ៏ខ្ពង់ខ្ពស់ ។ សូម លោកបណ្ឌិត រដ្ឋមន្ត្រី មេត្តាទទួលនូវការពិតដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។ ពាក់ព័ន្ធករណីនេះ ហាក់មិនទាន់ឃើញក្រសួងបញ្ជាក់លើលិខិតផ្លូវការនៅឡើយ ទោះជាមានសារព័ត៌មានក្នុងស្រុក បានសរសេរ ហើយដាក់ចូលក្នុងគ្រុបក្រុមការងារព័ត៌មានក្នុងវិស័យបរិស្ថានក៏ដោយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print