ស្វែងយល់ អំពី «ព្រែកជីកហ្វូណន»

ចែករំលែក៖

ភ្នំពេញ ៖ ស្វែងយល់ អំពី «ព្រែកជីកហ្វូណន»តាមប្រភព ( Lor Krem ) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖

👉ផ្លូវនាវាចរណ៍៖ តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ។
👉ការចំណាយ៖ ១៧០០ លានដុល្លារ (គម្រោងវិនិយោគ BOT ដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿន)
👉ទីតាំង៖ ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។
👉ឆ្លងកាត់៖ ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
👉ចំនួនប្រជាជន៖ សរុប ១,៦លាននាក់ (រស់នៅអមសងខាងព្រែកជីក)។
👉ទំហំ៖ ទទឹងខាងលើ ១០០m ទទឹងខាងក្រោម ៨០m និងជម្រៅ ៥,៤m (បញ្ជាក់៖ ជម្រៅនាវា ៤,៧ m)
ហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍ ០៣ កន្លែង ស្ពាន ១១ កន្លែង ផ្លូវអមសងខាងប្រវែង ២០៨ គីឡូម៉ែត្រ។
👉រយៈពេលសាងសង់៖ ០៤ ឆ្នាំ (ចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤)។
👉អត្ថប្រយោជន៍៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ ពាណិជ្ជកម្មនិង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែ ស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញ ការរីកចម្រើនផ្នែកអចលនទ្រព្យ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print