ព័ត៌មានបឋម : មានករណីយុវជនម្នាក់ បានលោតសម្លាប់ខ្លួនពីលើផ្ទះជួល ក្រោយផ្សារទំនើប មីតថោន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ : យុវជនម្នាក់បានលោតសម្លាប់ខ្លួនពីលើផ្ទះជួល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវលេខ១៣B  ក្រោយផ្សារទំនើបមីតថោន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ ដា រិទ្ធ អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅអគារបន្ទប់ជួល ចំណុចកើតហេតុ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម។ ចំពោះមូលហេតុដែលបណ្ដាលឲ្យយុវជនខាងលើលោតសម្លាប់ខ្លួនពីលើផ្ទះជួលនេះ គេមិនទាន់ដឹងពីព័ត៌មានលម្អិតនៅឡើយទេ។ ចាំទទួលរបាយការណ៍ពីសមត្ថកិច្ច យើងនឹងធ្វើការផ្សព្វផ្សាយបន្តនៅពេលក្រោយ៕ ដោយ : សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print