រថយន្ដ  ALPHARD ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុករថយន្តមួយគ្រឿងបើកស្របគ្នា រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងរថយន្ដ  ALPHARD ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុករថយន្តមួយគ្រឿងដែលបើកស្របគ្នាបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់នៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ស្ថិតនៅក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL- 5578 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអ្នករួមដំណើរម្នាក់ ធ្វើដំណើរពីកើតទៅលិចដោយ ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយរថយន្ដ១គ្រឿងទៀតម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខស្វាយរៀង2A-0476 បើកបរដោយឈ្មោះ ពុំ សាវន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ចំពីក្រោយពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់(បាក់ដៃខាងឆ្វេង)។

...

ចំណែករថយន្តម៉ាកALPHARD បានក្រឡាប់ផ្ងារជើង ខណ:អ្នកបើកបរឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចបានវាស់វែងនិងបានហៅឡានស្ទួចទៅស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយតាមច្បាប់៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print