ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានអោយដឹងថា ៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្រ្តីជាច្រើនរូបនៅសាលាខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ៖ ក្រៅពីពិនិត្យកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៩ និងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ក៏ពិនិត្យនិងអនុម័តផែនការសកម្មភាព និងក្របខណ្ឌពេលវេលានៃការរៀបចំវេទិការរាជរដ្ឋាភិបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៤ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រចបានកម្ពុជា២០៥០ ៕
ដោយ ៖ សិលា