សេចក្ដីជូនដំណឹង ស្តីពីការបន្ថែមម៉ោងធ្វើការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនបងប្អូនកម្មករនិយោជិត ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងសាធារណជន ឱ្យបានជ្រាបថា ដើម្បីផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ទទួល ពាក្យបណ្តឹង និងអន្តរាគមន៍នានាពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និង សន្តិសុខសង្គម ឱ្យកាន់តែឆាប់រហ័ស ក្រសួងបានបន្ថែមម៉ោងធ្វើការ ដូចខាងក្រោម៖

១. ពេលព្រឹក ចូលមុន ៣០នាទី គឺចាប់ពីម៉ោង ៧:០០នាទីព្រឹក

២. ពេលរសៀល ថែមចំនួន ៥ម៉ោង គឺចាប់ពីម៉ោង ៥:៣០នាទីរសៀល ដល់ម៉ោង ១០:៣០នាទីយប់ និង ៣.ចុងសប្តាហ៍ ថែមចំនួន ២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង១០:៣០នាទីយប់។

ជាមួយគ្នានេះ ក្រសួងក៏មានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧”ឬ “១២៨៦” ដោយធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។  បន្ថែមពីនេះ ដើម្បីធ្វើការសាកសួរ និងទទួលបានព័ត៌មានផ្សេងៗ បងប្អូនកម្មករនិយោជិត ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងសាធារណជន ក៏អាចទាក់ទងមកក្រសួង តាមរយៈក្រុមតេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” (https://t.me/KhmerWorkerChat) ដែលអាចភ្ជាប់តាមរយៈការស្កេន QR Code ខាងក្រោម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករនិយោជិត ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print