ខេត្តសៀមរាប៖ លោកសាស្រ្ដចារ្យ Sadhguru ទស្សនៈវិទូជនជាតិឥណ្ឌាដ៏ល្បីល្បាញទូទាំងពិភពលោក និងជាប្រធានមូលនិធិ ISHA Foundation បានដឹកនាំប្រតិភូទាំងជាង ១៣០នាក់ ចូលទស្សនាប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកសាស្ដ្រាចារ្យ Sadhguru ទស្សនៈវិទូឥណ្ឌា ដែលបានដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ ខេត្តសៀមរាប។
គួរបញ្ជក់ផងដែរថា លោកសាស្ត្រចារ្យ Sadhguru ជាទស្សនៈវិទូល្បីល្បាញ និងមានឥទ្ធិពលមួយរូបក្នុងពិភពលោកដែលមានចំនួនអ្នកចូលទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation បានដឹកនាំប្រតិភូរបស់លោក ចូលទស្សនាកម្ពុជា ជាពិសេសប្រាសាទនានាជាច្រើនក្នុងតំបន់ប្រាសាទអង្គរ ខេត្តសៀមរាបផងដែរ៕ដោយ៖តារា