ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសថ្ងៃទី ២៧ មេសានេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤៤ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ។​ ដូច្នេះ​សូម​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ៖ជួញដូរ ៤ករណី ឃាត់ ១៤នាក់ (ស្រី១នាក់),ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៤នាក់(ស្រី ០នាក់),ប្រើប្រាស់ ២ករណី ឃាត់ ១៦នាក់(ស្រី ២នាក់)​ និងអនុវត្ដន៍ដីកា៖ ដីកា ០ ចាប់ ០នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងចាប់យកសរុបរួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ២៨៧,៧៣ក្រាម។ មេតំហ្វេតាមីន(Wy)​ ស្មេីនិង​០,២៧ក្រាម។ កេតាមីន(Ke)ស្មេីនិង​ ១៩៣៨,៥៧ក្រាម។ និងអ៊ិចស្តាស៊ី (MDMA) ស្មេីនិង​ ៥៩៣,៨០ក្រាម។ 

ដោយឡែក​ប្រភេទបទល្មើស៖​ ជួញដូរ ៤ករណី ឃាត់ ១៤នាក់(ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៤នាក់(ស្រី ០នាក់),ប្រើប្រាស់ ២ករណី ឃាត់ ១៦នាក់(ស្រី ២នាក់)។ 

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ ៨អង្គភាព 

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកKe ៤,២៤ក្រាម។

*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧៦,០៧ក្រាម។

*៣ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ២,១៨ក្រាម។

*៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦០ក្រាម។

*៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៨ក្រាម។

*៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣៣,៦៧ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ស្រី ១នាក់។

*៨ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧៣,៦៩ក្រាម។

ដោយ​ឡែក​កងរាជអាវុធហត្ថ ២អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៤៧ក្រាម, Wy ០,២២ក្រាម, Ke ១៩៣៤,៣៣ក្រាម, MDMA ៥៩៣,៨០ក្រាម។

*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤៧ក្រាម និងWy ០,០៥ក្រាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print