អភិបាលខេត្តស្ទឹងត្រែង ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិតនៅទូទាំងខេត្តស្ទឹងត្រែង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ»

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ខ្ញុំបាទ ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិតនៅទូទាំងខេត្តស្ទឹងត្រែង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា និងជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយពេលបច្ចុប្បន្ននេះមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តបង្កើត និងបង្កើននូវស្នាដៃថ្មីៗជាច្រើន និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង «ព្រែកជីកហ្វូណនតេជោ» ឱ្យសម្រេចបាននាពេលអនាគតដើម្បីជាគុណតម្លៃ កិត្យានុភាព និងប្រយោជន៍ជាតិមាតុភូមិ។

ញត្តិគាំទ្រ ការអនុវត្តគម្រោង “ព្រែកជីកហ្វូណនតេជោ”

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិតនៅទូទាំងខេត្តស្ទឹងត្រែង សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រែកជីក ប្រវត្តិសាស្ត្រ លើកទី១នៅកម្ពុជា និងជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយពេលបច្ចុប្បន្ននេះមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តបង្កើត និងបង្កើន នូវស្នាដៃថ្មីៗជាច្រើន និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង «ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេច បាននាពេលអនាគតដើម្បីជាគុណតម្លៃ កិត្យានុភាព និងប្រយោជន៍ជាតិមាតុភូមិ។

គម្រោង “ព្រែកជីកហ្វូណនតេជោ» ជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជា

ទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែកអចលនទ្រព្យនិងការវិនិយោគផ្សេងៗជាដើម។ល។ និយាយជារួម គម្រោង «ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងក្លៀវក្លាបំផុតនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យបានជោគជ័យ ដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកដ៏សំខាន់ ជាការឆ្លើយតបដ៏ចាំបាច់នូវតម្រូវការនៃ ការវិវឌ្ឍលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានគិតគូរទុកជាយូរមកហើយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូម បានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print