ភ្នំពេញ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារ វរសេនីយ៍ត្រី បូ ពឿន នាយទាហាន តំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ កងទ័ពជើងគោក បានទទួលមរណភាពកាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។
សារលិខិតរំលែកទុក្ខ ផ្ញើជូន ក្រុមគ្រួសារ វរសេនីយ៍ត្រ បូរ ធឿន
យើងខ្ញុំទាំងអស់គ្នាជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ពិតជាមានក្ដីក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមា ដោយបាន ទទួលដំណឹងដ៏ក្រៀមក្រំថា វរសេនីយ៍ត្រី បូរ លឿន នាយទាហាន តំបន់ប្រតិបត្តិការសឹករងកោះកុង យោធ ភូមិភាគទី៣ កងទ័ពជើងគោក បានទទួលមរណភាពកាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយ ឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសប្រកបដោយក្តីសោកស្តាយ និងក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវ សមានទុក្ខដ៏ធំធេង និងការសោកស្តាយស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះ មរណភាពរបស់ វរសេនីយ៍ត្រី បូរ លឿន គឺជាការបាត់បង់នូវសមាជិកគ្រួសារ ជាទីគោរពស្រឡាញ់បំផុត ប្រកបទៅដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរ ភូមិន្ទ ដែលបានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបាន លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិមាតុភូមិ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុង លោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធ វរសេនីយ៍ត្រី បូរ លឿន បានទៅសោយសុខក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
សូម ក្រុមគ្រួសាររបស់វរសេនីយ៍ត្រ បូរ លឿន ទទួលយកនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី យើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖ សិលា