ភ្នំពេញ ៖ លទ្ធផលការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
សមត្ថកិច្ចឃាត់យានយន្តល្មើស បានចំនួន៨៥ គ្រឿង ក្នុងនោះ(រថយន្ត ៤៩ គ្រឿង, ម៉ូតូ ៣៦ គ្រឿង) ។ ដោយឡែកអ្នកល្មើសជាតិស្រវឹងមាន៖
១.ល្មើសជាតិស្រវឹង ចំនួន៨០ គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន៣២ គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៩នាក់
-អ្នកបើកបររថយន្ត ចំនួន២៣នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៤៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២២នាក់
-អ្នកបើកបររថយន្ត ចំនួន២៦នាក់
២.បទល្មើសផ្សេងៗ ចំនួន០៥គ្រឿង
– បេីកបរម៉ូតូអត់ពាក់មួកសុវត្ថិភាព ចំនួន០៥នាក់
៣.វិធានការអប់រំ ចំនួន១២៣នាក់
+ អប់រំអ្នកបេីកបរមានអាល់កុលក្រោម ០.២៣ mg/L ចំនួន ៧៥ នាក់
– អ្នកបេីកបររថយន្ត ចំនួន២៥នាក់
– អ្នកបេីកបរម៉ូតូ ចំនួន៥០នាក់
+ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន៤៨នាក់ ៕