លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ខ្ញុំបានមកគោរពវិញ្ញាណក្ខ័ន្ធ និងជូនដំណើរសពយោធិនពលី ទាំង ២០រូប ដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ ផ្ទុះគ្រាប់នៅក្នុងបញ្ជាការដ្ឋាន យោធភូមិភាគទី៣

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ ៖ ក្រោយពីបានទទួលដំណឹងដ៏រន្ធត់អំពីសោកនាដកម្មឧបទ្ទវហេតុផ្ទុះគ្រាប់នៅក្នុងបញ្ជាការដ្ឋាន យោធភូមិភាគទី៣ ខ្ញុំបានមកគោរពវិញ្ញាណក្ខ័ន្ធ   និងជូនដំណើរសពយោធិនពលី ទាំង ២០រូប ដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ខាងលើ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមពាំនាំនូវការចូលរួមរំលែកទុក្ខពីថ្នាក់ដឹកនាំ និងរបស់ខ្លួនខ្ញុំផ្ទាល់ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់សមាជិកគ្រួសារជាទីគោរពស្រលាញ់ គួរឱ្យសោកស្តាយជាទីបំផុត។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។ 

លោកថ្លែងថា ៖ នៅចំពោះមុខកាលៈទេសៈដ៏លំបាកមួយនេះ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជាពិសេសសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី តែងនៅជាមួយក្រុមគ្រួសារយោធិនពលី និងជនរងគ្រោះទាំងអស់ ដើម្បីជួយសម្រាលទុក្ខលំបាក និងចាត់ចែងជូនដំណើរសពទាំងអស់ឱ្យបានខ្ពង់ខ្ពស់តាមប្រពៃណី និងពិធីការកងទ័ព។ 

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តថា ៖ ទន្ទឹមនឹងនេះ ខ្ញុំសូមជូនពរឱ្យបងប្អូនដែលកំពុងសំរាកព្យាបាលរបួស ឆាប់បានជាសះស្បើយ។ ជាមួយគ្នាផងដែរ ខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ និងលោកគ្រូ អ្នកគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងជួយដល់អ្នករងហានិភ័យទាំងអស់បានយ៉ាងឆាប់រហ័ស ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print