មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥លើក ដើម្បីសោភ័ណភាព និងគុណភាពច្រាំង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដើម្បីការគុណភាព ស្តង់ដារបច្ចេកទេស ។ នេះជាលើកទី៥ហើយ ដែលច្រាំងស្ទឹងសង្កែក្បែរស្ពានវត្តគរ ត្រើយខាងកើតត្រូវបានជួសជុលជាបន្តបន្ទាប់ដោយសារតែការបាក់ស្រុតឥតឈប់ឈរ និងការស្ថាបនាមិនចេះជាប់ និងចាត់ទុកថា ជាអភិវឌ្ឍសោភ័ណភាពក្រុងបាត់ដំបង ។

គួរបញ្ជាក់ដែរថា ៖ ច្រាំងស្ទឹងត្រើយខាងកើតក្បែរស្ពានវត្តគរ គឺស្ថិតក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលស្ពាននេះស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីខេត្តបាត់ដំបងទៅកាន់ខេត្តប៉ៃលិន ដោយឆ្លងកាត់ដងស្ទឹងសង្កែ និងស្ថាបនាឡើងដោយមូលនិធិរាជរដ្ឋាភិបាល។

ក្រោយពីការកសាងស្ពានបានបញ្ចប់ ច្រាំងស្ទឹងប៉ែកខាងកើតក៏បានបាក់ស្រុតចុះទៅក្នុងស្ទឹងជាបណ្ដើរៗ រហូតធ្វើឲ្យខូចខាតដល់ផ្លូវមួយខ្សែនោះថែមទៀតផង ស្ទើរតែមិនអាចធ្វើចរាចរណ៍បានដោយសារតែការបាក់ស្រុតមានសន្ទុះខ្លាំងពេក។ ដោយសារបញ្ហានេះវាអាចនឹងប៉ះពាល់ដល់ឃឿនក្បាលស្ពានវត្តគរផងនោះ គេសង្កេតឃើញថា ក្រុមការងារជំនាញបានដាក់គ្រឿងចក្រចុះមកកែកុនទៅតាមបច្ចេកទេសដែលគេមានដូចជា យកលួសសំណាញ់ទៅប្រទាក់ក្រឡាបួនជ្រុងដោយទម្លាក់ដុំថ្មធំៗចូលទៅក្នុងលួសសំណាញ់នោះហើយដាក់តម្រៀបជាជួរតាមបណ្ដោយច្រាំងដងស្ទឹងដើម្បីទប់ដីដែលចាក់ថ្មីកុំឲ្យរអិលចូលទៅក្នុងស្ទឹង តែលទ្ធផលបែបនេះគឺមិនទទួលបានលទ្ធផលនៅឡើយ ព្រោះដុំថ្ម និងលួសសំណាញ់ត្រូវបានដីរុញចូលទៅបាតស្ទឹងគ្មានសល់ ដោយសារអំណាចទឹក និងស្រុតដី បាក់ច្រាំងជាដើម។

ចាប់តាំងពីនោះមកការជួសជុល និងស្ថាបនាចំណុចខាងលើនេះត្រូវបានគេធ្វើជាបណ្ដើរៗទៅតាមគំនិតច្នៃប្រឌិតបែបជំនាញមួយលើកជាពីរលើក រហូតដល់ពេលនេះគឺជាលើកទី ៥ ហើយ ។ សង្ឃឹមថា ខាងជំនាញអាចសិក្សាតាមលក្ខណះបច្ចេកទេស ស្តង់ដារ ដើម្បីបានសមិទ្ធផលថ្មីមានគុណភាព។

សូមបញ្ជាក់ថា ៖ មានករណីបាក់ស្រុតច្រាំងបេតុងនៃស្ទឹងសង្កែក្នុង ក្រុង បាត់ដំបងទន្ទឹមនឹងមានហេតុការណ៍នេះកើតឡើងក៏មានការបញ្ចេញមតិយោបល់ជាច្រើនលើបណ្ដាញសង្គមផងដែរ។ឆ្លើយតបនឹងអ្វីដែលបាន និងកំពុងកើតឡើងនេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺថាករណីនេះមិនបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។ច្រាំងស្ទឹងដែលប្រាក់ ស្រុតស្ថិតក្នុងសុពលភាពការធានាក្នុងការជួសជុលថែទាំរបស់ក្រុមហ៊ុន។ដូចនេះក្រុមហ៊ុនត្រូវបន្តសិក្សាអំពីលក្ខណៈបច្ចេកទេសជួសជុលឡើងវិញ ដើម្បីធានាគុណភាពឱ្យប្រសើរឡើងវិញចៀសវាងបន្តការខូចខាត នៅពេលខាងមុខទៀត។
លោក សុង ស៊ើងប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូន អនាម័យ បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈក្រុងបាត់ដំបង បញ្ជាក់ថា ករណី រអិលដីបង្កឱ្យបាក់ស្រុតនៅទីតាំងមួយចំនួនតាមបណ្ដោយដងស្ទឹងសង្កែកន្លងមកតែងតែកើតមានឡើងជាបន្តបន្ទាប់នៅពេលទឹកស្ទឹងសង្កែស្រកចុះ។លោកពន្យល់ថាដោយសារតំបន់ទាំងនោះ ភាគច្រើនជាដៃព្រែក ពី អតីតកាល ហើយការបាក់ស្រុតនេះវាអាចជួសជុលឡើងវិញបាន ដោយវា មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

ដោយឡែកតាមរយៈសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤រដ្ឋបាលខេត្តបាត់ដំបង កន្លងទៅបានធ្វើការ ទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីធ្វើការសាងសង់នូវស្ថានីយបូមទឹកឆៅទី៣ មួយកន្លែងទៀតនៅផ្នែក ខាងលើក្រុងបាត់ដំបងស្ថិតនៅភូមិ កំពង់សីមា សង្កាត់វត្តគរដែលជាតម្រូវការចាំបាច់សម្រាប់ផ្គត់ ផ្គង់រោងចក្រផលិត កម្មទឹកស្អាត ។
រដ្ឋបាលខេត្តបន្ថែមថា អ្វីដែលអាជ្ញាធរសោកស្ដាយគឺដោយសារតែបន្ទាប់ ពីធ្វើការទម្លាក់កម្ពស់ទឹករួចពិនិត្យឃើញថាកន្លែង ច្រាំងស្ទឹងផ្នែកខ្លះ ដែល អាជ្ញាធរទើបតែនឹងកសាងដើម្បីទប់ដីមាត់ច្រាំងស្ទឹងកុំឱ្យបាក់ បង្កការ ខូចខាតដល់ផ្លូវតាមដងស្ទឹងរួចថ្មីៗ រអិលបាក់ដីស្រុតច្រាំងដែល កន្លងមក ក្រុមហ៊ុនបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹងដែលធ្លាប់តែបាក់ស្រុតយ៉ាងធ្ងន់ធ្ងរកន្លងមកនេះ។
សូមបញ្ជាក់ថារដ្ឋបាលខេត្តបាត់ដំបង បានខិតខំសាងសង់ច្រាំង ស្ទឹង សង្កែ នេះឡើងក្នុងគោលបំណង ដើម្បីការពារពីការរអិលបាក់ស្រុតច្រាំង ស្ទឹង បង្កឱ្យមានការខូចខាតផ្លូវទីនោះនិងដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print