ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងមុននេះបន្តិចថា ៖ ជារៀរាល់ថ្ងៃ ប្រាសាទអង្គរវត្ត បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ក្នុងមួយឆ្នាំៗមានភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែប្រទេសយើងមានប្រាសាទអង្គវត្តដ៏ល្បីល្បាញ រួមទាំប្រាង្គប្រាសាទនានាជាច្រើនពាន់ប្រាសាទស្ថិតនៅក្នុងទឹកដីនៃខេត្តសៀមរាបនេះ។
សម្ដេចបន្តថា ភ្ញៀវទេចរណ៍ ដែលមកពីប្រទេសឆ្ងាយៗដូចជា អឺរ៉ុប អាមេរិក កូរ៉េ ជប៉ុន និងចិន ជាដើមនោះ គឺពួកគេបានយកថវិកាមកចាយវាយក្នុងដំណើរកម្សាន្តនៅលើទឹកដីកម្ពុជាដែលបានផ្តល់នូវការងារ មុខរបរ និងប្រាក់ចំណូលខ្ពស់សមរម្យដែលបានកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងឲ្យកាន់តែប្រសើរធូរធារឡើង។
សម្តេចតេជោ ហ៊ុន សែន ខិតខំថែរក្សាការសន្តិភាព ដើម្បីប្រជាពលរដ្ឋយើងមានឱកាសកាន់តែច្រើនឡើងក្នុងការកសាងជីវភាពគ្រួសារ និងសង្គមទាំមូល៕
ដោយ៖ សុខ ខេមរា